អង្គការ GVC បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ក្នុងគម្រោង MIG-RIGHT ជាមួយនឹងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (NCCT)។ គោលបំណងនៃកិច្ចសហការនេះគឺដើម្បីបន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការការពារមិនឱ្យមានអំពើជួញដូរមនុស្សនិងការកេងប្រវ័ញ្ចកម្លាំងពលកម្ម ជាមួយនឹងគោលដៅធំចុងក្រោយ គឺដើម្បីការពារសិទ្ធិរបស់ប្រជាជនកម្ពុជាដែលធ្វើការនៅប្រទេសថៃ។ គម្រោង MIG-RIGHT គឺត្រូវបានសហឧបត្ថម្ភដោយសហភាពអឺរ៉ុប និងដៃគូរគម្រោង ដូចជាមូលនិធិជម្រុញបណ្តាញសិទ្ធិពលករ (LPN) និងអង្គការជំនួយផ្លូវច្បាប់ដល់កុមារនិងស្ត្រី (LSCW)។