អ្នកសារព័ត៌មានមួយក្រុមបានចូលរួមជាមួយបុគ្គលិកអង្គការ GVC និងអង្គការ CWCC នៅព្រំដែន កម្ពុជា-ថៃ នៅមួយថ្ងៃមុនពិធីបុណ្យចូលឆ្នាំខ្មែរ។ នៅក្នុងរដូវកាលនេះ ចំនួនប្រជាជនត្រូវបានបញ្ជូនចេញពីប្រទេសថៃគឺមានតួរលេខខ្ពស់៖ ចំនួនរថយន្តដឹកមនុស្សចេញគឺមានរហូតដល់ ៧ គ្រឿងក្នុងមួយថ្ងៃ ដែលក្នុងរថយន្តមួយមានមនុស្សជាមធ្យមចំនួន ៤០ នាក់។ អ្នកសារព័ត៌មានបានឃើញការអនុវត្តន៍នីតិវិធីបញ្ជូ​នចេញដោយផ្ទាល់ នៅឯមណ្ឌលគាំទ្រសេវាទេសន្តប្រវេសន៍ (Migration Assistant Center) ហើយបានធ្វើបទសម្ភាសន៍ជាមួយអ្នកដែលត្រូវបានគេបញ្ជូនចេញ។

អានអត្ថបទរបស់ Alicia Chen (ជាភាសាចិន)