ពលករមិនមានឯកសារ មានពេលវេលារហូតដល់ថ្ងៃសៅរ៍ ដើម្បីចុះឈ្មោះនៅប្រទេសថៃ។ បន្ទាប់ពីថ្ងៃទី ៣0 ខែមិថុនា ពលករដែលធ្វើការខុសច្បាប់នៅក្នុងប្រទេសថៃ ហើយត្រូវចាប់បាននឹងត្រូវពិន័យជាប្រាក់ពី ៥.000 បាតទៅ ៥0.000 បាត ព្រមទាំងធ្វើការបញ្ជូនចេញ និងហាមឃាត់មិនឱ្យដាក់ពាក្យសុំការងារឡើងវិញនៅប្រទេសថៃរយៈពេលពីរឆ្នាំ។

យោងតាមព្រះរាជក្រឹត្យថៃស្តីពីពលករចំណាកស្រុកបរទេសនៅ ព.ស ២៥៦០ និយោជកដែលបានរកឃើញថាជួលកម្មករមិនស្របច្បាប់នឹងត្រូវពិន័យជាប្រាក់ចន្លោះពី ១ ម៉ឺនទៅ ​​​​​ ១០ ម៉ឺនបាតក្នុងមួយកម្មករ។ ប្រសិនបើនិយោជកហ៊ានល្មើសម្តងទៀតនឹងត្រូវពិន័យជាប្រាក់ចន្លោះពី ៥0.000 ទៅ ២00.000 បាត ឬប្រឈមមុខនឹងការជាប់ពន្ធនាគារមួយឆ្នាំ ឬត្រូវទទួលពិន័យទាំងពីរយ៉ាង ហើយមិនអនុញ្ញាតឱ្យជួលកម្មកររយៈពេល ៣ ឆ្នាំ។

សូមអានបន្ថែមអំពី ព្រះរាជក្រឹត្យនៃព្រះរាជាណាចក្រថៃ