អង្គការ GVC បានទទួលលិខិតសរសើរមួយពីអភិបាលខេត្តឧត្តរមានជ័យសម្រាប់កិច្ចខិតខំប្រឹងប្រែង និងការសហការរបស់អង្គការនេះជាមួយខេត្តឧត្តរមានជ័យ និងអាជ្ញាធរក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សនៅក្នុងខេត្តនេះ។ នៅថ្ងៃដដែល បុគ្គលិកគម្រោង MIGRA ACTION បានទទួលប័ណ្ណសរសើរចំពោះភាពជាសមាជិកសកម្ម និងកិច្ចការទាក់ទងនឹងការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព និងគម្រោងស្ដីពីការជួញដូរមនុស្ស៖ ភ្នាក់ងារអភិវឌ្ឍ និងបណ្ដាញអង្គការក្រៅរដ្ឋាភិបាល (DANGO) នៅក្នុងខេត្តឧត្តរមានជ័យ។