ក្រមសីលធម៌យេនឌ័រតាមបែបប្រពៃណីរបស់កម្ពុជាបានបង្កើតឱ្យមានភាពខុសគ្នារវាងយេនឌ័រ និងស្ត្រីដែលមិនមានសិទ្ធិអំណាចអស់ជាច្រើនជំនាន់។ បើទោះជារាជរដ្ឋាភិបាលកម្ពុជាបានអនុម័តឱ្យមានច្បាប់ទាក់ទងនឹងយេនឌ័រក៏ដោយ ក៏បទដ្ឋានអភិរក្សនិយមនៅតែមាននៅក្នុងសង្គមកម្ពុជា។ ជាលទ្ធផល ស្ត្រីតែងតែមានការលំបាកក្នុងការទទួលបានការអប់រំ ថែទាំសុខភាព សិទ្ធិ និងឱកាសការងារ។

តាំងពីក្មេងៗមក ជាពិសេសក្នុងតំបន់ដាច់ស្រយាល កុមារី និងស្ត្រីបានទទួលរងសម្ពាធការងារពីសាច់ញាតិរបស់ពួកគេក្នុងការស្វែងរកការងារ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ។ ឥទ្ធិពលគ្រួសារបានបង្ខំឱ្យពួកគេបោះបង់ចោលការសិក្សា ចេញឆ្ងាយផ្ទះ ដើម្បីស្វែងរកការល្អមួយនៅឯបរទេស។ ជាញឹកញាប់ ដោយសារបំណុលគ្រួសារ ស្ត្រីត្រូវបង្ខំទទួលយកការសម្រេចចិត្តរបស់ឪពុកម្ដាយពួកគេ ឬប្តីប្រពន្ធ ហើយពេលខ្លះត្រូវបង្ខំធ្វើចំណាកស្រុកដោយពុំទទួលបានជម្រើសប្រភេទការងារ ឬទីកន្លែងធ្វើការងារតាមការពេញចិត្តរបស់ខ្លួនឡើយ។

ស្ដ្រីកម្ពុជាបានប្រឈមមុខជាពិសេសនឹងការក្លាយជាជនរងគ្រោះនៃអំពើជួញដូរមនុស្ស ការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងការរំលោភបំពានគ្រប់ប្រភេទ ដោយសារតែកង្វះការយល់ដឹង និងការគ្រប់គ្រងលើស្ថានភាពចំណាកស្រុករបស់ពួកគេ។ ជនរងគ្រោះដែលត្រូវបានគេជួញដូរតែងតែត្រូវជាប់នៅក្នុងវដ្ដបំណុលទាសភាពរបស់ឈ្មួញកណ្ដាលពួកគេ ដោយសារតែពួកគេត្រូវបានបង្ខំឱ្យបង់ថ្លៃការរស់នៅ ការការពារ និងការធ្វើដំណើរពីដំបូង។ លើសពីនេះទៅទៀត ភាពអាម៉ាស់នៃលក្ខខណ្ឌរបស់ការងារពួកគេ បានធ្វើពួកគេមានការលំបាកក្នុងការនិយាយចេញមកក្រៅ ស្វែងរកជំនួយ ឬចែករំលែកសេចក្ដីលំបាកដែលគេបានជួបប្រទះ។ ស្លាកស្នាមភាពអាម៉ាស់លើស្ត្រីគឺមានទំហំធំធេងណាស់។

To find out more about the situation of Women in Cambodia, read Sarom and Morb’s testimony
ដើម្បីស្វែងយល់បន្ថែមពីស្ថានភាពស្ត្រីនៅកម្ពុជា សូមអានសក្ខីភាពរបស់អ្នកស្រីសារុំ និងម៉ប។