ចាន់និងភរិយារបស់គាត់ និងអ្នកភូមិចំនួន 15 នាក់ បានជឿជាក់មេខ្យល់ម្នាក់ ដែលបានសន្យារកការងារ ឳ្យធ្វើពេលឆ្លងព្រំដែនទៅប្រទេសថៃ។ ពួកគេត្រូវបានលក់ក្នុងតម្លៃ 60 ដុល្លារក្នុងម្នាក់ៗដើម្បីធ្វើការក្នុងរោងចក្រ ដោយទទួលបានកម្រៃ ត្រឹមតែ 2 ដុល្លារ ប៉ុណ្ណោះ ក្នុងមួយថ្ងៃ។ ពីរបីឆ្នាំក្រោយមក Chan ត្រូវទៅសង្គ្រោះកូនស្រីរបស់គាត់ពីប្រទេសថៃ។

លោក ឃុន ចាន់ ជាទូតសុឆ្ទៈសង្គម

រឿងរ៉ាវរបស់ ចាន់

ឃុន ចាន់ រស់នៅក្នុងភូមិមួយ ក្នុងខេត្តឧត្តរមានជ័យដែលមាន អត្រាចំណាកស្រុកខ្ពស់បំផុតមួយ នៅក្នុងប្រទេសកម្ពុជា។ រឿងរ៉ាវនៃការធ្វើចំណាកស្រុករបស់លោក Chan បានចាប់ផ្តើមជិត 30 ឆ្នាំមកហើយ។ ត្រលប់មកឆ្នាំ 1998 គាត់ជួបឧបសគ្គយ៉ាងខ្លំាង ជាមួយនឹងប្រាក់ខែដ៏តិចតួច របស់គាត់ជាកម្មករសំណង់ម្នាក់ ក្នុងការចិញ្ចឹមជីវភាពគ្រួសាររបស់គាត់។ គាត់រំលឹកឡើងវិញថា “នៅផ្ទះ ពុំមានម្ហូបអាហារគ្រប់គ្រាន់សម្រាប់យើងទាំងអស់គ្នានោះទេ ហើយខ្ញុំតែងតែព្រួយបារម្ភជាប់ជានិច្ច។ ខ្ញុំដឹងថា ខ្ញុំត្រូវធ្វើអ្វីម្យ៉ាង “។ ដូច្នេះគាត់ ក៏សម្រេចចិត្តទៅតាមអ្នកភូមិចំនួន 15 នាក់ផ្សេងទៀត ដោយសង្ឃឹមថានឹងរកការងារនៅប៉ោយប៉ែត នៅជាប់ព្រំប្រទល់ជាមួយប្រទេសថៃ។ “ខ្ញុំបានលឺថា នៅទីនោះមានឱកាសការងារល្អប្រសើរ ហើយថាប្រាក់បាតថៃមានតម្លៃច្រើនជាង ជាងប្រាក់រៀល របស់ខ្មែរយើង!”

ក្រុមអ្នកភូមិបាន សុំឳ្យ មេខ្យល់ម្នាក់ ដែលធ្លាប់ មានបទពិសោធន៏ ជាពលករចំណាកស្រុកនៅប្រទេសថៃ ដើម្បីសម្របសម្រួលការធ្វើដំណើររបស់ពួកគេទៅកាន់តំបន់តាមព្រំដែន ហើយគេក៏បានយល់ព្រមដឹកនាំ។ មិនយូរប៉ុន្មាន ក្រុមអ្នកភូមិបានឡើងជិះឡានដឹកទំនិញ បើកបរឆ្ពោះទៅកាន់ព្រំដែន។ បន្ទាប់ពីការបើកបរអស់រយៈពេលមួយម៉ោង រថយន្តបានមកដល់ Poipet ប៉ុន្តែពួកគាត់មានការភ្ញាក់ផ្អើល ដោយសារថយន្តមិនបានឈប់នៅទីនោះទេ។ ផ្ទុយទៅវិញ មេខ្យល់បានបន្ត បើកបរចម្ងាយ 200 គីឡូម៉ែត្រទៀតទៅដល់ខេត្ត ឈុនបុរី ។ នៅពេល ទៅដល់ទីទីនោះ មេខ្យល់នោះ បានលក់ជនជាតិខ្មែរ 15 នាក់ទៅឱ្យថៅកែថៃម្នាក់ ក្នុងតម្លៃ 60 ដុល្លារក្នុងម្នាក់ហើយបានរត់គេចខ្លួនបាត់។

លោក ចាន់ ត្រូវបានបង្ខំឱ្យធ្វើការនៅក្នុងរោងចក្រមួយ ក្រោមលក្ខខណ្ឌដ៏លំបាក ដោយទទួលបានកម្រៃ ត្រឹមតែ 2 ដុល្លារក្នុងមួយថ្ងៃឬ 100បាត ក្នុងកំឡុងពេល 5 ខែដំបូង។ ក្នុងអំឡុងពេលនេះ ថៅកែបានកាត់ប្រាក់ខែរបស់លោក Chan ពីប្រាក់ដែលថៅកែបានបង់ថ្លៃឳ្យមេខ្យល់ ស្របពេលជាមួយគ្នានោះ ថៅកែបានគិតលុយថ្លៃរស់នៅ ដូចជាអាហារ ទឹក និងកន្លែងស្នាក់នៅ។ ចាន់ បានក្លាយជាអ្នកជំពាក់បំណុលថៅកែ។ “ខ្ញុំបានធ្វើការដោយឥតឈប់ឈរ ហើយមិនមានពេលវេលាគ្រប់គ្រាន់ដើម្បីសម្រាកនោះទេ។ ខ្ញុំមិនដឹងថានៅពេលនោះខ្ញុំជាជនរងគ្រោះនៃការកេងប្រវ័ញ្ចកម្លាំងពលកម្មនោះទេ “។ យ៉ាងណាក៏ដោយ ចាន់ បានព្យាយាមសន្សំលុយឳ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដើម្បីបានមកជួបជុំជាមួយគ្រួសាររបស់គាត់។ គាត់បានធ្វើការប្រាំបួនខែរហូតមកដល់ពេលដែលគាត់បានទូទាត់សាច់ប្រាក់ថ្លៃចំណាយក្នុងការរស់នៅ គ្រប់ចំនួន (កន្លែងស្នាក់នៅ និងអាហារ) ទៅឳ្យថៅកែ ហើយគាត់ក៏ត្រូវបានគេ ដោះលែងឱ្យមានសេរីភាព ត្រឡប់ទៅផ្ទះវិញ។

មកដល់ភូមិកំណើតគាត់វិញ ចាន់ បានធ្វើការក្នុងចំការ នៅខាងក្រោយផ្ទះរបស់គាត់អស់រយៈពេល 3 ឆ្នាំប៉ុន្តែស្ថានភាពរស់នៅរបស់គ្រួសារគាត់កាន់តែយ៉ាប់យ៉ឺន។ «បើទោះជាខំប្រឹងធ្វើការខ្លាំងយ៉ាងណាក៏ដោយ ខ្ញុំមិនអាចបង្កបង្កើនផលគ្រប់គ្រាន់សម្រាប់គ្រួសាររបស់ខ្ញុំបានទេ ដូច្នេះនៅឆ្នាំ 2001 ខ្ញុំបានសម្រេចចិត្តត្រលប់ទៅប្រទេសថៃវិញជាមួយប្រពន្ធរបស់ខ្ញុំ»។ ប្តីប្រពន្ធនេះបានសាកសួរ អ្នកជិតខាងរបស់ខ្លួន ដែលធ្លាប់ជាមេខ្យល់ ដើម្បីសុំឳ្យរកការងារមួយសម្រាប់ពួកគេ ដោយទទួលបានកម្រៃ 70 ដុល្លារ ក្នុងម្នាក់។ ដោយគ្មានឯកសារ លោក ចាន់ បានឆ្លងកាត់ព្រំដែនជាលើកទីពីរដើម្បីធ្វើការនៅក្នុងរោងចក្រកាត់ដេរសំលៀកបំពាក់ ដោយបានកម្រៃ 5 ដុល្លារអាមេរិក ក្នុងមួយថ្ងៃ។ សំណាងមិនល្អ ក្នុងអំឡុងពេលត្រួតពិនិត្យ ចាន់ ភរិយារបស់គាត់ និងពលករចំណាកស្រុកដែលគ្មានឯកសារផ្សេងទៀត ត្រូវបានចាប់ខ្លួន និងបញ្ជូនទៅមណ្ឌលឃុំឃាំង ដែលពួកគេស្នាក់នៅរយៈពេលបីសប្តាហ៍មុនពេលត្រូវបានបញ្ជូនត្រឡប់មកប្រទេសកម្ពុជាវិញ។

គាត់ក៏ចេះ តែបន្តដំណើរជីវិត ទៅមុខទៀត ប៉ុន្តែក្រុមគ្រួសារទាំងមូល នៅតែមិនអាចគេចចេញពីភាពក្រីក្រឡើយ។ បទពិសោធន៍ដ៏ជូរចត់ ក្នុងនាមជាពលករចំណាកស្រុក មិនអាចរារាំង ចាន់ មិនឳ្យកូនស្រីរបស់គាត់ ឳ្យសាកឆ្លងដែនទៅធ្វើការនៅប្រទេសថៃ ក្នុងឆ្នាំ២០០៧នោះឡើយ ដោយត្រូវពឹងពាក់មេខ្យល់ ជាអ្នកសម្របសម្រួលម្តងទៀត។

ពីរបីថ្ងៃក្រោយមក ចាន់ បានទទួលទូរស័ព្ទពីកូនស្រីរបស់គាត់ ដោយសុំឱ្យគាត់ មកប្រទេសថៃ មករកនាង។ “នាងបានយំទូរស័ព្ទមក ដោយនិយាយៀបរាប់ថា មេខ្យល់បានយកលុយទាំងអស់របស់នាង ហើយទុកឱ្យនាងនៅតែឯងនៅប្រទេសថៃ។ ខ្ញុំមិនបាច់គិតច្រើននោះទេ ខ្ញុំត្រូវជួយសង្គ្រោះកូនស្រី ដូច្នេះខ្ញុំបានឆ្លងព្រំដែនម្ដងទៀតដើម្បីនាំនាងត្រឡប់មកផ្ទះវិញ។ នៅពេលត្រឡប់មកប្រទេសកម្ពុជាវិញ ពួកគេទាំងពីរនាក់ត្រូវបាន អាជ្ញាធរថៃចាប់ខ្លួនពីបទគ្មានឯកសារឆ្លងដែន និងបញ្ជូនទៅ មជ្ឈមណ្ឌលអន្តោប្រវេសន៍។ ទោះជាយ៉ាងណាក៏ដោយ នៅពេលនេះ ដោយសារស្ថានទូតកម្ពុជា ពួកគេត្រូវបានដោះលែងឱ្យវិលត្រឡប់ទៅផ្ទះវិញ ដប់ថ្ងៃក្រោយមក។ ចាប់តាំងពីពេលនោះមកក្រុមគ្រួសារបានសម្រេចចិត្ត ថានឹងមិនក្លាយជាជនរងគ្រោះម្តងទៀត។

លោក ឈុន ចាន់ និងកូនស្រីរបស់គាត់ ក្នុងខេត្តឧត្តរមានជ័យ ខែកញ្ញាឆ្នាំ២០០៧