ទូច ត្រូវបានលក់ទៅម្ចាស់ទូកនេសាទម្នាក់។ គាត់បានឃើញស្នាមឈាមនៅលើនាវា។ គាត់បានគេចខ្លួនប៉ុន្តែត្រូវបានគេចាប់ខ្លួនវិញ។ ពួកគេបានផ្តល់ជម្រើសពីរដល់ខ្ញុំ៖ ត្រឡប់ទៅចុះតាមទូក ឬទៅជាប់ពន្ធនាគារ។ ខ្ញុំបានជ្រើសរើសការចុះទូក តាមសមុទ្រ។ ”

លោក ធំ ទូច ទូតសុឆ្ទៈសង្គម

រឿងរ៉ាវរបស់ ទូច

ទូច គឺជាជនរងគ្រោះ ដែលរួចជីវិតចេញពីការជួញដូរមនុស្ស។ គាត់គឺជាអ្នករស់រានមានជីវិតពីសមុទ្រ។ បើអ្នកសម្លឹងមើលទៅភ្នែករបស់គាត់ អ្នកនឹងយល់ភ្លាមថា បុរសអាយុ 43 ឆ្នាំរូបនេះ បានឆ្លងកាត់បទពិសោធន៍ដ៏រន្ធត់មួយក្នុងជីវិត។ ធំ ទូច បានរងគ្រោះពីការកេងប្រវ័ញ្ចកម្លាំងពលកម្មអស់រយៈពេល 6 ឆ្នាំលើទូកនេសាទ នៅប្រទេសថៃ និងម៉ាឡេស៊ី។ គាត់បានធ្វើការឥតឈប់ឈរ ទាំងថ្ងៃ ទាំងយប់ នៅក្នុងស្ថានភាពដូចទាសករ និងបាន ឃើញគ្រប់ទម្រង់នៃអំពើឃោរឃៅមកលើពលករនេសាទដទៃទៀត ដោយមិនអាចជួយអន្តរាគមន៍ ឬក៏រត់គេចខ្លួនបាន។ នៅពេលដែលគាត់ខ្សោយពេក គាត់ត្រូវបានគែគំរាមកំហែង និងចាប់បង្ខំឱ្យប្រើថ្នាំដើម្បីបន្តធ្វើការ។ ក្រោយមក គាត់បានរត់គេចខ្លួន ហើយចុងក្រោយគាត់បានចូលរួមជាមួយគម្រោង MIGRA ACTION ដោយក្លាយជាទូតសុឆ្ទៈសង្គម ដើម្បីចែករំលែករឿងរ៉ាវរបស់គាត់ ជាមួយប្រជាជនកម្ពុជាដែលមានបំណងទៅធ្វើការក្នុងប្រទេសថៃ។  

ទូច ជារឿយៗ បានខ្ទប់មុខរបស់គាត់ នៅពេលគាត់ចែករំលែករឿងដ៏គួរឱ្យរន្ធត់របស់គាត់ ប៉ុន្តែនៅពេលដែលគាត់នៅជុំវិញគ្រួសារវិញ គាត់តែងតែបញ្ចេញស្នាមញញឹមភ្លឺចិញ្ចាចចិញ្ចែងទៅវិញ។ ភ្នែករបស់គាត់ ពោរពេញទៅដោយ សេចក្ដីសង្ឃឹម។ គាត់មានអំណរគុណដែលគាត់មានជីវិតនៅរស់។

រឿងរ៉ាវដ៏គួរឱ្យរន្ធត់របស់លោក ទូច បានចាប់ផ្តើម នៅពេលដែលបុរសម្នាក់នៅក្នុងភូមិរបស់គាត់បានសន្យាផ្តល់ការងារជា កម្មករសំណង់មួយនៅក្នុងប្រទេសថៃ ដល់គាត់។ ទូច មិនអាចរកលុយបានគ្រប់គ្រាន់ពីរបរ ធ្វើស្រែរបស់គាត់បានទេ។ ដោយសារទទួលបានការសន្យាថា នឹងទទួលបានប្រាក់ខែខ្ពស់ ដែលនឹងជួយគាត់ឱ្យទ្រទ្រង់ប្រពន្ធនិងកូនទើបនឹងកើតបានគ្រប់គ្រាន់ គាត់បានទទួលយកការងារនោះនេះ។ នៅពេលទៅដល់ប្រទេសថៃ គាត់បានដឹងថាគ្មានការងារសំណង់ណាកំពុងរងចាំគាត់នោះទេ មេខ្យល់ បានលក់គាត់ទៅម្ចាស់ទូកនេសាទមួយ។

ទោះយ៉ាងណា ការងារនេះគឺជាការចាប់ផ្តើមនៃសុបិន្តអាក្រក់របស់គាត់។ ក្នុងរយៈពេល 1 ខែ លោក ទូច បានធ្វើការដោយគ្មានពេលសម្រាក ទាំងថ្ងៃ ទាំងយប់នៅក្នុងស្ថានភាពដូចទាសករ និងបានឃើញអំពើឃោរឃៅចំពោះអ្នកនេសាទដទៃទៀតដោយគ្មានលទ្ធភាពក្នុងការជួយ។ នៅពេលទូក ទៅជិតព្រំដែនម៉ាឡេស៊ីគាត់ បានចាប់យកឱកាសនោះ៖ «ខ្ញុំបានលាក់ខ្លួននៅក្នុងព្រៃអស់រយៈពេលពីរថ្ងៃ រហូតដល់ខ្ញុំឃ្លានខ្លាំងហើយអស់កម្លាំង ពេលនោះ ខ្ញុំបានសម្រេចចិត្តចេញមករកការងារផ្សេងទៀត»។

 

 

គាត់អាចរកការងារធ្វើនៅកំពង់ផែ ហើយក្រោយពីធ្វើការអស់២ខែ គាត់បានសន្សំប្រាក់គ្រប់គ្រាន់ដើម្បីទិញសំបុត្រទូកទៅកាន់ប្រទេសថៃ។ ទោះជាយ៉ាងណា​ក៏ដោយ ការរងទុក្ខវេទនារបស់គាត់មិនបានបញ្ចប់នៅទីនោះទេ។ នៅពេលដែលបានចុះចតគាត់បានជិះតាក់ស៊ីទៅកាន់ច្រកព្រំដែនជិតព្រំដែនថៃ – កម្ពុជា។ ដប់នាទីបន្ទាប់ពីគាត់ចូលឡានគាត់ដឹងថាបុរសពីរនាក់កំពុងជិះម៉ូតូ ដេញតាមពីក្រោយគាត់។ អ្នកបើកបរតាក់ស៊ីភ្លាមៗ ត្រូវបានគេឳ្យឈប់ ហើយបុរសពីរនាក់បានបើកទ្វារហើយបានបញ្ជាឱ្យគាត់ ដើរតាមពួកគេ។ គាត់ត្រូវបានគេនាំទៅផ្ទះមួយដែលបានផ្តល់សំលៀកបំពាក់ស្អាតនិងអាហារហើយចាក់សោរនៅក្នុងបន្ទប់មួយ។ អ្នកចាប់គាត់បានបង្ហាញខ្លួនពីរថ្ងៃក្រោយមក។ ពួកគេបានផ្តល់ជម្រើសពីរដល់ខ្ញុំ៖ ត្រឡប់ទៅចុះទូក ឬទៅពន្ធនាគារ។ ខ្ញុំបានជ្រើសរើសយក ការចុះទូកតាមសមុទ្រ។ “គាត់ត្រូវបានគេបញ្ជូនទៅធ្វើការនៅលើទូកនេសាទថ្មី មួយថ្ងៃបន្ទាប់មក។

មិនយូរប៉ុន្មាន ទូចបានយល់ថា លើកទីពីរនេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នឹងមិនមានភាពខុសគ្នានោះទេ៖ “មានដានឈាមស្រស់នៅលើនាវា។ បុរសមួយចំនួនត្រូវបានគេសម្លាប់កាល ពីយប់មិញ។ មេក្រុមបានប្រាប់ខ្ញុំថាប្រសិនបើខ្ញុំមិនព្រមធ្វើការខ្ញុំនឹងស្លាប់ជាមិនខាន “។

គាត់ និងអ្នកស្រុកភូមិចំនួន 15 នាក់ផ្សេងទៀត បានធ្វើការដោយគ្មានពេលសម្រាក នៅក្រោមការឃ្លាំមើលពីសំណាក់បុរសថៃប្រដាប់អាវុធពីរនាក់។ នៅពេលដែលគាត់ខ្សោយពេក គាត់ត្រូវបានគំរាមកំហែងនិងបង្ខំឱ្យប្រើថ្នាំដើម្បីបន្តធ្វើការ។ សំណាងល្អ ក្នុងពេលនេះ គាត់បានរកឃើញវិធីមួយដើម្បីគេច​ រួចវិលត្រឡប់ទៅផ្ទះវិញទៅជួបនឹងគ្រួសាររបស់គាត់នៅក្នុងប្រទេសកម្ពុជា។ គាត់មិនបាននិយាយអ្វីដែលបានកើតឡើងចំពោះគាត់អស់ជាច្រើនឆ្នាំមកហើយ។

នៅឆ្នាំ 2015 ទូច បានសម្រេចចិត្តចែករំលែករឿងរ៉ាវដ៏គួរឱ្យរន្ធត់របស់លោក ក្នុងអំឡុងកិច្ចប្រជុំ ជាមួយក្រុមជួយគាំទ្រខ្លួនឯង របស់គម្រោង MIGRA ACTION នៅខេត្តសៀមរាប។ ចាប់តាំងពីពេលនោះមក ជារៀងរាល់ខែគាត់ចូលរួមក្នុងកិច្ចប្រជុំ។ “ខ្ញុំមានសេចក្តីអំណរណាស់ដែលបាននៅមានជីវិតរស់។ ខ្ញុំចង់ជួយមនុស្សឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន និងផ្តល់ឱ្យពួកគេនូវព័ត៌មាន អំពីវិធីចំណាកស្រុកដោយសុវត្ថិភាព ដូច្នេះយើងមិនបានឮរឿងរ៉ាវគួរឱ្យភ័យខ្លាច បែបនេះទៀតឡើយ “។

 

សូមអានបន្ថែមអំពី ស្ថានភាពពលករនេសាទកម្ពុជា នៅប្រទេសថៃ