កូនទាំង 5 នាក់របស់លោកស្រី អាន កំពុងធ្វើការនៅថៃគ្មានឯកសារ។ នាងស្នាក់នៅប្រទេសកម្ពុជាជាមួយស្វាមីដែលមានជម្ងឺ អាយុ 70 ឆ្នាំនិងចៅចំនួន 12 នាក់ ដើម្បីមើលថែរក្សាពួកគេ។

អ្នកស្រី អាន

រឿងរ៉ាវរបស់អ្នកស្រី អាន

អ្នកស្រី អាន ថតរូបភាពជាមួយគ្រួសារ នៅមុខផ្ទះរបស់គាត់នៅ សៀមរាប ជាមួយប្តីអាយុ 70 ឆ្នាំនិងចៅចំនួន 12 នាក់។ បន្ទាប់ពីទឹកជំនន់បានបំផ្លាញវាលស្រែរបស់ពួកគេ កាលពីឆ្នាំមុន ក្រុមគ្រួសារបានជំពាក់បំណុលហើយកូន 5 នាក់របស់គាត់ត្រូវបានបង្ខំឱ្យធ្វើចំណាកស្រុកឆ្លងកាត់ព្រំដែនដើម្បីស្វែងរកការងារ នៅក្នុងប្រទេសថៃ។ ពួកគេបានផ្ញើរលុយប្រចាំខែបន្តិបន្តួច ឳ្យម្តាយសម្រាប់ចិញ្ចឹមេជីវិត ។ លុយប៉ុណ្ណឹងមិនគ្រប់គ្រាន់ទេ។ កូន ៗ របស់ខ្ញុំទាំងអស់ សុទ្ធតែមានបំណុលដែលត្រូវសង ហើយលុយសល់តិចតួច ខ្ញុំមិនអាចចិញ្ចឹមកូន 12 នាក់បានទេ។ វាពិបាកមែនទែន ប៉ុន្តែយើងគ្មានជម្រើសអ្វីផ្សេងនោះទេ “។

កូនៗរបស់អ្នកស្រី អាន បានធ្វើការឱ្យក្រុមហ៊ុនសំណង់ផ្សេងៗគ្នា នៅទូទាំងប្រទេសថៃ។ ការធ្វើចំណាកស្រុកមិនមែនជារឿងថ្មីសម្រាប់ពួកគេទេ។ មុនពេលទឹកជំនន់ ពួកគេបានទៅប្រទេសថៃរួចហើយ ហើយធ្លាប់ឆ្លងព្រំដែនទៅវិញ ទៅមក ជាញឹកញយ ដោយមិនមានឯកសារនោះទេ។ ស្រូវបន្តិចបន្តួច ដែលពួកគេបានប្រមូលពីដីស្រែរបស់ពួកគេ គឺគ្រប់គ្រាន់សម្រាប់ដាំបាយញាំ ប៉ុន្តែពួកគេមិនសល់យកលក់ចិញ្ចឹមជីវិតបានទេ។ ជាពិសេសនៅពេលដែលទិន្នផលថយចុះ 65% ដោយសារទឹកជំនន់។ ពួកគេមិនមានធនធាន ដើម្បីបណ្តាក់ទុននៅក្នុងប្រព័ន្ធស្រោចស្រពដែលមានតំលៃថ្លៃ ឬដាំដំណាំរួមផ្សំដទៃទៀត ដើម្បីលក់នៅលើទីផ្សារទេ កុំថាឡើយត្រូវសង់ផ្ទះ របស់ពួកគេ ឬបញ្ជូនកូនៗទៅរៀនសាលាល្អៗ។ ដោយមានការងារតិចតួចដែលអាចធ្វើបាននៅតំបន់ដែលគាត់រស់នៅ ការឆ្លងកាត់ព្រំដែនទៅរកការងារ ជារឿងដែលសមហេតុផលបំផុត។ អ្នកភូមិជាច្រើន ក្នុងតំបន់បាននាំគ្នាធ្វើចំណាកស្រុក។ ដូចអ្នកស្រី អាន ដែរប្រជាជនកម្ពុជាជាច្រើនបានទុកមនុស្សចាស់ឳ្យនៅជាមួយកូន ៗ របស់ពួកគេ ដោយសារមិនអាចយកកូនៗទៅជាមួយបាន។

លោកស្រី Ann មិនដែលឮ អំពីការធ្វើចំណាកស្រុកដែលមានសុវត្ថិភាពនោះទេ។ នៅពេលយើងសួរគាត់ អំពីក្តីសុបិន្តរបស់ខ្លួន គាត់ស្រក់ទឹកភ្នែក ហើយនិយាយថា “ខ្ញុំចង់អោយគ្រួសាររបស់ខ្ញុំនៅជួបជុំគ្នា ម្តងទៀតនៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែដោយបំណុលដែលចេះតែកើនឡើង ខ្ញុំមិនដឹងថាពេលណាអាចទៅរួច ហើយដឹងថា វាអាចកើតឡើងឬអត់”។ “ខ្ញុំសប្បាយរីករាយណាស់ដែលមានសាលារៀននៅក្នុងភូមិហើយចៅ ៗ របស់ខ្ញុំអាចចូលរៀនបាន” ។ គាត់មើលឃើញឱកាសសម្រាប់ក្មេងៗជំនាន់ក្រោយ។ ដោយមានការអប់រំ និងជំនាញសមរម្យ ចៅៗរបស់គាត់ អាចរកបានប្រាក់ខែខ្ពស់នៅក្នុងប្រទេស ឬក្រៅប្រទេស ហើយក៏ប្រហែលជាអាច កែប្រែដីស្រែរបស់គាត់ឳ្យប្រសើរឡើងវិញ ក្រោយពីត្រូវប្រឈមមុខនឹងគ្រោះទឹកជំនន់ និងភាពរាំងស្ងួតដែល ប៉ៈពាល់ដីស្រែរបស់គាត់ជារៀងរាល់ឆ្នាំ។

កូនៗរបស់អ្នកស្រី មាន សារុំ ផល្លិកា តុលា វាសនា និងសុភាព – បានចាកចញពីភូមិរបស់ពួកគ។ “ពួកគេទាំងអស់បានឆ្លងព្រំដែនជាមួយប្តីប្រពន្ធរបស់ពួកគេ ដោយគ្មានឯកសារអ្វីទាំងអស់” – អ្នកស្រី អាន ដែលជាម្តាយរបស់ពួកគេបាននិយាយថា “យើងបានព្យាយាមរៀបចំលិខិតឆ្លងដែនសម្រាប់ពួកគេ ប៉ុន្តែយើងត្រូវបានក្រុមហ៊ុនជ្រើសរើសពលករមួយ បោកប្រាស់ ដោយយើងអស់ប្រាក់ចំនួនប្រហែល 15,000 បាត (ប្រហែល ៤៥០ដុល្លារ) ហើយគេចខ្លួនបាត់។ យើងគ្មានលទ្ធភាពសុំធ្វើ លិខិតឆ្លងដែនថ្មីបានទេ “។ ប្រសិនបើគ្មានឯកសារត្រឹមត្រូវ ពលករទាំងនេះ ងាយទទួលរងគ្រោះណាស់ នៅក្នុងប្រទេសគោលដៅ។ ពួកគេប្រឈមមុខនឹងហានិភ័យនៃការកេងប្រវ័ញ្ចពីសំណាក់និយោជករបស់ពួកគេ ហើយមិនដឹងទៅរកជំនួយពីស្ថាប័នណាមួយនោះដែរ ហើយនៅទីបំផុតអាចត្រូវបានចោទប្រកាន់ រងពិន័យ ឬនិរទេសចេញ។

*ឈ្មោះត្រូវបានផ្លាស់ប្តូរ ដើម្បីការពារអត្តសញ្ញាណរបស់ពួកគេ។

ចូរអានបន្ថែម នៅស្ថានភាពរបស់អ្នកដែលត្រូវគេទុកចោល

ដើម្បីដឹងកាន់តែច្បាស់ពីការផ្ញើរប្រាក់ពីក្រៅប្រទេស សូមអាអត្តបទស្រាវជ្រាវរបស់យើង