ប្តីរបស់ សារុម បានចាកចេញពីផ្ទះកាលពី 10 ឆ្នាំមុនហើយធ្វើការនៅប្រទេសថៃដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសាររបស់គាត់។ គាត់បានស្នាក់នៅប្រទេសកម្ពុជា មើលថែកូនទាំងពីររបស់ពួកគេ។ “ខ្ញុំជាកូនបងគេក្នុងចំណោមបងប្អូនប្រាំនាក់ ហើយខ្ញុំបានធ្វើចំណាកស្រុកនៅពេលខ្ញុំមានអាយុ 13 ឆ្នាំដើម្បីជួយម្តាយរបស់ខ្ញុំ។ ថ្ងៃនេះខ្ញុំចង់ផ្តល់ឱកាសដល់កូន ៗ ទទួលបានការអប់រំ “។

លោកស្រី អ៊ុយ សារុម ជាទូតសុឆ្ទៈសង្គម

រឿងរ៉ាវរបស់ លោកស្រី អ៊ុយ សារុម

សារុម មានអាយុ 34 ឆ្នាំជាម្តាយ មានកូន 2 នាក់ ក៏ដូចជាស្ត្រីកម្ពុជាជាច្រើនផ្សេងទៀតដែរ ត្រូវបានទុកចោលសម្រាប់មើលកូនៗនៅឯស្រុក។ ប្តីរបស់នាងបានទៅធ្វើការនៅប្រទេសថៃតាំងពី 10 ឆ្នាំមុន នៅក្នុងរោងចក្រអេឡិចត្រូនិក។ គាត់រកប្រាក់ចំណូលពី 4000 ទៅ 7000 បាតក្នុងមួយខែ (115-200 USD) ហើយប្រាក់ប្រាក់ខែតិចតូចនេះគឺសម្រាប់ចិញ្ចឹមគ្រួសារដែលមានគ្នា 4 នាក់។ ចំណែកលោកស្រី សារុម នៅឯស្រុកវិញ មើលថែរក្សាកូនពីរនាក់ម្នាក់ឯង។

សារុម ដឹងច្បាស់ណាស់ពីមូលហេតុ ដែលប្រជាជនកម្ពុជាសម្រេចចិត្តចាកចេញពីប្រទេស ស្រុកកំណើត និងក្រុមគ្រួសាររបស់ពួកគេ ដើម្បីស្វែងរកការងារល្អ។ ក្រុមគ្រួសារ របស់គាត់ក៏ជាពលករចំណាកស្រុកផងដែរ។ នៅឆ្នាំ 1998 បន្ទាប់ពីគ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរ និងទឹកជំនន់បានវាយលុក តំបន់ដែលគាត់រស់នៅ ប្រជាជនតាម សហគមន៍ជនបទ បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីរកប្រាក់ចំណូលសម្រាប់រស់ប្រចាំថ្ងៃ ហើយវាមានការលំបាកខ្លាំងណាស់ក្នុងការស្វែងរកប្រភពចំណូលមួយដែលទៀងទាត់។ ម្ដាយរបស់ សារុម និងអ្នកដទៃទៀតបានសម្រេចចិត្ត សាកល្បង ទៅស្វែងរកការងារក្រៅប្រទេស ហើយបានយកកូន 5 នាក់ទៅជាមួយផង។ សារុំដែលជាកូនបងគេ ទើបតែមានអាយុ 13 ឆ្នាំប៉ុណ្ណោះ។ អ្នកស្រីបាននិយាយថា “យើងមានសង្ឃឹមថានឹងមានឱកាសការងារសម្រាប់ពួកយើងនៅទីនោះ ហើយយើងនឹងទទួលបានឱកាសសម្រាប់ជីវិតមួយដ៏ល្អប្រសើរ” ។

ប៉ុន្តែ គ្រួសារគាត់ មិនអាចឆ្លងប្រទេសទៅធ្វើការនៅប្រទេសថៃនោះទេ។ ការធ្វើដំណើរទៅដល់ព្រំដែន ធ្វើឳ្យពួកគាត់ត្រូវចាយសន្សំប្រាក់ទាំងអស់ ហើយលើសពីនេះទៀត សារុម​ ខ្លួនឯង បានធ្លាក់ខ្លួនឈឺ។ ម្ដាយគាត់ បានសម្រេចចិត្តតាំងទីលំនៅក្នុងតំបន់តាមព្រំដែន ហើយត្រូវបានជួយសង្រ្គោះដោយកងទ័ពដែលឈរជើងនៅតំបន់នោះ។ ដើម្បីទ្រទ្រង់គ្រួសារ និងជួយដល់ម្ដាយរបស់នាង សារុមនឹងយល់ព្រមធ្វើគ្រប់យ៉ាង។ គាត់នឹងឡើងដើមឈើដើម្បីស្វែងរកផ្លែឈើ ធ្វើការងារតិចតួចនៅតាមផ្សារ ហើយសូម្បីទៅបះផ្កាព្រលិតតាមស្រះក្នុងវត្ត យកទៅលក់ដោះស្រាយជីវភាព។ ទោះបីជាយ៉ាងណាក៏ដោយ ប្រាក់ដែលរកបាននោះ មិនគ្រប់គ្រាន់ សម្រាប់ចិញ្ចឹមគាត់ និងបងប្អូនប្រុសស្រីបាននោះទេ។

នាងមានអាយុត្រឹមតែ 13 ឆ្នាំ នៅពេលនាងឆ្លងកាត់ព្រំដែនជាលើកដំបូង ដើម្បីទៅធ្វើការនៅប្រទេសថៃ។ បុរសជនជាតិខ្មែរម្នាក់ ដែលជាអ្នកលក់ទឹកនៅក្នុងភូមិ ដែលនាង និងម្តាយ ស្គាល់ យូរគួរសមហើយ បានសន្យាថា នឹងរកការងារឳ្យធ្វើនៅតាមរោងចក្រ ក្នុងប្រទេសថៃ ជាយៗព្រំដែន។ ជាការពិត គាត់បានធ្វើការនៅទីនោះពិតមែន ការអូសទឹកដែលមានធុងធំៗ គឺពិបាកណាស់សម្រាប់នាង។ មិនយូរប៉ុន្មាន នាងក៏ត្រូវបង្ខំចិត្ត ត្រឡប់មកប្រទេសកម្ពុជាវិញ ហើយបានផ្លាស់ទីជាមួយម្តាយនិងបងប្អូន ទៅរស់នៅប៉ោយប៉ែតវិញ ហើយចាប់ផ្តើមជីវិតសារជាថ្មីម្តងទៀត។ សារុម បានធ្វើការចំនួន 3 នៅក្នុងពេលដំណាលគ្នា៖ ជួយម្ដាយរបស់នាងដុតនំលក់ ដោយយកទៅលក់នៅផ្សារ រុញរទេះដឹកទំនិញធ្ងន់ ៗ ឆ្លងកាត់ព្រំដែន និងលក់សត្វល្អិតលីងផង។

នៅពេលនាងមានអាយុ 16 ឆ្នាំ មេខ្យល់បានជួយនាង និងប្អូនស្រីរបស់នាង ឆ្លងកាត់ព្រំដែន ដោយគ្មានឯកសារណាមួយ ដោយយកពួកគេទៅឳ្យដាំអំពៅ។ នៅទីនោះ សារុម និងប្អូនស្រីរបស់នាង ត្រូវបានគេឳ្យអាហារតិចតួចម្រាប់បរិភោគ ហើយមានតែអង្ករមួយថង់ ក្នុងសប្ដាហ៍ដំបូង និងទឹកអំពៅ សម្រាប់ទ្រទ្រង់ជីវិត។ បន្ទាប់ពី ពីរបីសប្តាហ៍មក វាពិបាកណាស់ខ្លាំងមែនទែន សម្រាប់ពួកយើងក្នុងការធ្វើការធ្វើការដោយប្រើកម្លាំងបាយបែបនេះ ពួកយើងទន់ខ្សោយណាស់ ដូច្នេះយើងបានសម្រេចចិត្តត្រលប់មកប្រទេសកម្ពុជាវិញ ហើយព្យាយាមរកការងារនៅតាមព្រំដែនធ្វើ»។

បទពិសោធន៍ដ៏ជូរចត់នេះ មិនបានធ្វើឱ្យ សារុម និងក្រុមគ្រួសាររបស់គាត់រាងចាលនោះទេ ហើយពួកគេបានសម្រេចចិត្ដធ្វើចំណាកស្រុក ទៅជាមួយក្រុមគ្រួសារដទៃទៀត ហើយពេលនេះធ្វើការនៅកសិដ្ឋានធំមួយដែលទទួលបានប្រាក់កម្រៃចំនួន 300 បាត (ប្រហែល 9 ដុល្លារ) ក្នុងមួយថ្ងៃ។ ក្រុមគ្រួសារទាំងអស់ បានធ្វើការយ៉ាងលំបាកអស់រយៈពេល 5 ខែ ប៉ុន្តែពួកគេមិនដែលទទួលបានប្រាក់ខែទេ។ នៅពេលដែល និយោជកបានសួរម្តាយរបស់ សារុម ឱ្យត្រឡប់ទៅភូមិរបស់នាងវិញហើយនាំមនុស្សជាច្រើនផ្សេងៗទៀត ទៅធ្វើការជាមួយពួកគេគ្រួសាររបស់នាងបានឆក់យកឱកាសដើម្បីគេចខ្លួន។ ពួកគេបានរកឃើញកន្លែងការងារមួយផ្សេងទៀតបានយ៉ាងងាយស្រួល និងទទួលបានប្រាក់ខែ ថ្វីបើតិចជាងមុន ដោយបានកម្រៃ 120 បាតក្នុងមួយថ្ងៃ (ប្រហែល 3 ដុល្លារ) ។

សារុម បានវិលត្រឡប់មកប្រទេសកម្ពុជាវិញ ហើយចាប់ផ្ដើមមានគ្រួសារផ្ទាល់ខ្លួន។ នៅពេលដែលកូនស្រីរបស់នាងបានកើតមក នាងសម្រេចចិត្តមិនចាកចេញពីនាងនោះទេ។ នៅពេលដែលកូនទីពីរកើត ពីរឆ្នាំក្រោយមកគ្រួសាររបស់គាត់មិនអាចចិញ្ចឹមខ្លួនឯងបានទៀតទេ។ ស្វាមីរបស់នាង បានសម្រេចចិត្តចាកចេញទៅប្រទេសថៃដើម្បីរកស៊ីចិញ្ចឹមគ្រួសារ ចំណែកឯនាង បន្តស្នាក់នៅក្នុងភូមិ ដើម្បីមើលថែរក្សាកូន ៗ របស់ពួកគេ។ “ពួកគេនៅក្មេងណាស់ ដែលអាចរស់នៅដោយខ្លួនឯងបាន ហើយខ្ញុំចង់ឱ្យពួកគេទៅសាលារៀន និងមានឱកាសទទួលបានការអប់រំ។ ខ្ញុំមិនដែលមានឱកាសបែបនេះទេ ហើយខ្ញុំក៏មិនចេះអានឬសរសេរ។ ខ្ញុំចង់បានអនាគតមួយល្អជាងនេះសម្រាប់កូនៗរបស់ខ្ញុំ “។ ប៉ុន្តែការរស់នៅដោយពឹងលើប្រាក់ចំណូលតិចតួចបែបនេះ មិនមែនជាការងាយស្រួលនោះទេ ហើយ សារុម មិនដឹងថា ស្ថានភាពនេះអាចមានរយៈពេលយូរប៉ុន្មានទៀតទេ។ “ខ្ញុំមិនចង់ទុកកូនរបស់ខ្ញុំឱ្យនៅម្នាក់ឯងនោះទេ ប៉ុន្តែយើងមិនមានលុយ ហើយខ្ញុំនឹងត្រូវត្រឡប់ទៅវិញម្តងទៀត។ កូនៗរបស់យើង នឹងមានជីវិតប្រសើរជាង ប្រសិនបើខ្ញុំអាចស្វែងរកការងារ ដែលមានប្រាក់ខែខ្ពស់នៅក្នុងប្រទេសថៃ។

សារុម បានចូលរួមក្នុងការប្រជុំក្រុមជួយគាំទ្រខ្លួនឯង (Self Help Groups) ក្នុងឆ្នាំ 2014 ។ គាត់ធ្លាប់សម្តែងក្តីសង្ឃឹម និងការភ័យខ្លាចរបស់គាត់យ៉ាងខ្លាំងក្លា។ ដោយសារតែចំណាប់អារម្មណ៍យ៉ាងខ្លាំងរបស់នាង លើការធ្វើចំណាកស្រុកដែលមានសុវត្ថិភាព និងឆន្ទៈក្នុងការចែករំលែកបទពិសោធន៍របស់នាង នាងត្រូវបានគេជ្រើសរើសជាឯកអគ្គរដ្ឋទូតសង្គម ម្នាក់ក្នុងចំណោម 5 នាក់ ក្នុងសកម្មភាពរបស់ MIGRA ACTION ។ ឥឡូវនេះនាងចូលរួមកិច្ចប្រជុំរបស់ក្រុមជួយគាំទ្រខ្លួនឯងជាទៀងទាត់ ហើយប្រាប់រឿងរ៉ាវរបស់នាងប្រាប់ដល់ប្រជាជននៅក្នុងសហគមន៍របស់នាងអំពីហានិភ័យនៃការធ្វើចំណាកស្រុក តាមវិធីមិនប្រក្រតី។

សារុម ដឹងថាតាមរយៈការចែករំលែកបទពិសោធន៏ ក្នុងនាមជាម្តាយ គាត់អាចមានឥទ្ធិពលលើការសម្រេចចិត្តដែលអ្នកផ្សេងធ្វើនៅពេលអនាគត ដើម្បីធ្វើចំណាកស្រុកឬអត់។ “នៅក្នុងភូមិរបស់ខ្ញុំ ខ្ញុំឃើញក្មេងៗ នៃពលករចំណាកស្រុក បង់ចោលសាលារៀន ដោយគ្មាននរណាម្នាក់ថែរក្សាពួកគេ។ កុមារមិនមានការយកចិត្តទុកដាក់ត្រឹមត្រូវទេ កុមារទាំងនេះអាចមានអារម្មណ៍ក្រៀមក្រំ ឯកកោ និងឈឺយ៉ាងធ្ងន់ធ្ងរ “។ កុមាររងគ្រោះដោយសារអវត្តមានរបស់ឪពុកម្តាយ រីឯប្រាក់ខែល្អ មិនអាចជំនួសអ្វីទាំងអស់នោះទេ ជាពិសេសនៅពេលពួកគេនៅក្មេង ដែលបាំបាច់ ត្រូវការការថែទាំពិសេស និងការយកចិត្តទុកដាក់ខាងវេជ្ជសាស្ត្រឳ្យដិតដល់។

“កូនប្រុសពៅរបស់ខ្ញុំមិនមានសុខភាពល្អទេ ខ្ញុំមិនដឹងថានឹងមានរឿងអ្វីកើតឡើងចំពោះគាត់ទេ បើខ្ញុំសម្រេចចិត្តវិលត្រឡប់ទៅធ្វើការនៅទីនោះវិញ” ។ ពេលនាងបង្ហាញរូបភាពកូនពីរនាក់របស់នាង យើងអាំចមើលឃើញក្តីសង្ឃឹមនៅក្នុងក្រសឬភ្នែករបស់សារុំ យើងសង្ឃឹមថា អនាគតរបស់ពួកគេនឹងភ្លឺស្វាង ហើយថានាងនឹងតែងតែ នៅទីនោះសម្រាប់ពួកគេ។

សូមអានបន្ថែមអំពីស្ថានភាពអ្នកដែលគេទុកចោល។