នៅខែមករា ឆ្នាំ ២០១៥ ដៃគូគម្រោង MIGRA-SAFE (GVC, ហ្វារពន្លឺសិល្បៈ (PPS) និង អង្គការកម្ពុជាដើម្បីជួយស្ត្រីមានវិបត្តិ (CWCC) បានធ្វើការស្រាវជ្រាវមួយអំពីកម្រិតនៃការយល់ដឹងលើការធ្វើចំណាកស្រុកដោយសុវត្ថិភាពនៅទូទាំងខេត្តសៀមរាប បាត់ដំបង និងបន្ទាយមានជ័យ។ គោលបំណងនៃការស្រាវជ្រាវនេះគឺដើម្បីវាស់ស្ទង់លទ្ធផលនៃយុទ្ធនាការលើកកម្ពស់ការយល់ដឹង ដែលបានធ្វើឡើងដោយដៃគូគម្រោងក្នុងចំណោមពលករចំណាកស្រុកដែលមានសក្ដានុពល និងសហគមន៍របស់ពួកគេ។

ការស្រាវជ្រាវ៖ កម្រិតនៃការយល់ដឹងអំពីការធ្វើចំណាកស្រុកដោយសុវត្ថិភាព ឆ្នាំ ២០១៥

នៅខែមករា ឆ្នាំ ២០១៥ ដៃគូគម្រោង MIGRA-SAFE (GVC, ហ្វារពន្លឺសិល្បៈ (PPS) និង (CWCC) បានធ្វើការស្រាវជ្រាវមួយអំពីកម្រិតនៃការយល់ដឹងលើការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាពនៅទូទាំងខេត្តសៀមរាប បាត់ដំបង និងបន្ទាយមានជ័យ។ គោលបំណងនៃការស្រាវជ្រាវនេះគឺដើម្បីវាស់ស្ទង់លទ្ធផលនៃយុទ្ធនាការលើកកម្ពស់ការយល់ដឹង ដែលបានធ្វើឡើងដោយដៃគូគម្រោងក្នុងចំណោមជនចំណាកស្រុកដែលមានសក្ដានុពល និងសហគមន៍របស់ពួកគេ។

យុទ្ធនាការនេះមានសកម្មភាពបំពេញបន្ថែមចំនួនពីរ។ សកម្មភាពទី១ គឺការផ្សព្វផ្សាយសម្ភារៈព័ត៌មានតាមរយៈការប្រជុំដែលធ្វើឡើងដោយអាជ្ញាធរមូលដ្ឋាននិងថ្នាក់ដឹកនាំឃុំសង្កាត់។ សកម្មភាពទី២ គឺការសម្ដែងសិល្បៈ និងមហោស្រពដែលធ្វើឡើងដោយសមាគមន៍ហា្វរពន្លឺសិល្បៈ (PPS) នៅគ្រប់ឃុំសង្កាត់គោលដៅទាំងអស់ តាមរយៈការប្រើប្រាស់សិល្បៈដើម្បីផ្សព្វផ្សាយពីព័ត៌មានស្ដីពីការធ្វើចំណាកស្រុកដោយសុវត្ថិភាព។

សកម្មភាពទាំងនេះបានប្រព្រឹត្តទៅនៅក្នុងឃុំសង្កាត់ចំនួន ៤៥​ ដែលក្នុងនោះ ១៥ ឃុំស្ថិតនៅក្នុងខេត្តដែលជាគោលដៅ។ សម្ភារៈព័ត៌មាន អប់រំ និងទំនាក់ទំនង (IEC) ចំនួនជាង ៦០,០០០ សម្ភារៈ ត្រូវបានផលិតនិងផ្សព្វផ្សាយ។ សម្ភារៈទាំងនោះរាប់បញ្ចូលទាំងប្រតិទិនដែលមានព័ត៌មានលំអិតស្ដីពីការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព ផ្ទាំងបដាសម្រាប់ដាក់បង្ហាញតាមទីសាធារណៈ អាវយឺត មួក ស្ទីកឃ័រដែលមានលេខទូរស័ព្ទដើម្បីហៅរកជំនួយ និងសារលើកទឹកចិត្តឲ្យមានការធ្វើចំណាកស្រុកដោយសុវត្ថិភាព។

អានលទ្ធផលនៃការស្ទង់មតិនៅចុងបញ្ចប់កម្មវិធី

 

Phare Ponleu Selpak performance in photos: