នៅពេលធ្វើដំណើរតាមដំបន់ដាច់ស្រយាលក្នុងប្រទេសកម្ពុជា ជាញឹកញាប់យើងនឹងឃើញលំនាំស្រដៀងៗគ្នា គឺភូមិដែលបាត់មនុស្សស្ទើរពាក់កណ្ដាល នៅសល់តែចាស់ៗដែលនៅមើលថែក្មេងតូចៗ ខណៈដែលឪពុកម្ដាយរបស់ពួកគេបានធ្វើចំណាកស្រុកទៅធ្វើការ ដើម្បីទ្រទ្រង់ជីវភាពគ្រួសាររបស់ពួកគេដែលនៅផ្ទះ។ តើមូលហេតុអ្វីបានជាឪពុកម្ដាយទាំងនោះធ្វើចំណាកស្រុក? តើមានលំនាំណាមួយអាចឱ្យយើងសង្កេតមើលការធ្វើចំណាកស្រុកពីប្រទេសកម្ពុជាទៅកាន់ប្រទេសថៃដែរឬទេ?

ការស្រាវជ្រាវ៖ និន្នាការនៃការធ្វើចំណាកស្រុករវាងប្រទេសកម្ពុជានិងប្រទេសថៃ ពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៥

នៅពេលធ្វើដំណើរតាមដំបន់ដាច់ស្រយាលក្នុងប្រទេសកម្ពុជា ជាញឹកញាប់យើងនឹងឃើញលំនាំស្រដៀងៗគ្នា គឺភូមិដែលបាត់មនុស្សស្ទើរពាក់កណ្ដាល នៅសល់តែចាស់ៗដែលនៅមើលថែក្មេងតូចៗ ខណៈដែលឪពុកម្ដាយរបស់ពួកគេបានធ្វើចំណាកស្រុកទៅធ្វើការដើម្បីទ្រទ្រង់ជីវភាពគ្រួសាររបស់ពួកគេដែលនៅផ្ទះ។ តើមូលហេតុអ្វីបានជាឪពុកម្ដាយទាំងនោះធ្វើចំណាកស្រុក? តើមានលំនាំណាមួយអាចឲ្យយើងសង្កេតមើលការធ្វើចំណាកស្រុកពីប្រទេសកម្ពុជាទៅកាន់ប្រទេសថៃដែរឬទេ?

ការស្រាវជ្រាវនេះវិភាគលើនិន្នាការនៃទេសន្តប្រវេសន៍ការងារនៃពលករកម្ពុជាទៅកាន់ប្រទេសថៃនៅចន្លោះឆ្នាំ ២០១៣ និង ២០១៥ បន្ទាប់ពីមានរំហូរកម្មករកម្ពុជាចេញពីប្រទេសថៃនៅក្នុងឆ្នាំ ២០១៤។ ការស្រាវជ្រាវនេះបានសិក្សាលើអ្នកចូលរួមដែលបានជ្រើសរើសចេញពីខេត្តគោលដៅចំនួនបីគឺ ខេត្តសៀមរាប បន្ទាយមានជ័យ និងបាត់ដំបង។ ការស្រាវជ្រាវនេះបង្ហាញពីទិដ្ឋភាពផ្លូវច្បាប់នៃការធ្វើចំណាកស្រុក កម្ពុជា-ថៃ សង្ខេបបញ្ហាប្រឈមដែលពលករចំណាកស្រុកបានជួបប្រទះ និងផ្ដល់នូវអនុសាសន៍មួយចំនួនសម្រាប់អង្គការក្រៅរដ្ឋាភិបាលអន្តរជាតិ និងអង្គការសង្គមស៊ីវិល។

សូមអាន៖ «អត្ថបទស្រាវជ្រាវលើនិន្នាការនៃស្ថានភាពពលករចំណាកស្រុកកម្ពុជាទៅកាន់ប្រទេសថៃ ២០១៣-២០១៥», ដោយលោក Theng Chhorvirith

ទាញយកនៅទីនេះ