លោកស្រី Lauren Kana Chan ជាអ្នកសរសេរប្លុកនិងជាអ្នកនិទានរឿងជនជាតិជប៉ុន បានមកទស្សនាគម្រោង Migra Action នៅក្នុងខេត្តសៀមរាប។ គាត់បានចូលរួមជាមួយក្រុមជួយខ្លួនឯង និងសហគមន៍ក្នុងតំបន់ ហើយបានចែករំលែកគន្លឹះខ្លះៗក្នុងការធ្វើបទសម្ភាសន៍ជាមួយក្រុមអប់រំមិត្តវ័យក្មេង (Peer Educators)។

ខ្លួនឯង របស់គម្រោង MIGRA ACTION។ ក្រុមមិត្តអប់រំមិត្តកំពុងធ្វើការ ខេត្តសៀមរាប ខែកុម្ភៈ ឆ្នាំ ២០១៨ រូបថតដោយ Lauren Kana Chan
លោកស្រី Lauren បានធ្វើដំណើរទៅកាន់ស្រុកក្រឡាញ់ ដែលជាតំបន់មួយក្នុងចំណោមតំបន់គោលដៅរបស់គម្រោង ដែលត្រូវបានគេស្គាល់ដោយសារតំបន់នេះមានអត្រាអ្នកចំណាកស្រុកខ្ពស់។ គាត់បានជួបនឹងអាជ្ញាធរក្នុងតំបន់ ហើយបានចូលរួមជាមួយក្រុមជួយខ្លួនឯង នៅក្នុងកិច្ចប្រជុំប្រចាំខែដែលដឹកនាំដោយ អង្គការ GVC និងដៃគូ (អង្គការជំនួយផ្លូវច្បាប់ដល់កុមារនិងស្ត្រី និងអង្គការកម្ពុជាដើម្បីជួយស្ត្រីមានវិបត្តិ) នៅក្នុងតំបន់ដាច់ស្រយាលនៃប្រទេសកម្ពុជាដើម្បីពិភាក្សាជាមួយអ្នកភូមិអំពីការធ្វើចំណាកស្រុក។
កិច្ចប្រជុំទាំងនេះដើរតួជាវេទិកាដើម្បីផ្លាស់ប្ដូរព័ត៌មាន៖ បុគ្គលិករបស់ អង្គការ GVC ពន្យល់អំពីដំណើរការនៃការទទួលបានលិខិតឆ្លងដែននិងទិដ្ឋាការ និងសារៈសំខាន់ក្នុងការមានឯកសារច្បាប់នៅពេលធ្វើដំណើរទៅកាន់បរទេសដើម្បីធ្វើការ។ ចំណែកអ្នកភូមិចែករំលែកពីភស្តុតាងនានា និងសាកសួរដល់អង្គការទាំងនោះដើម្បីជាគំនិតយោបល់សម្រាប់ពិចារណា។

លោកស្រី Katarzyna Sumislawska អ្នកស្ម័គ្រចិត្តកម្មវិធីជំនួយសហភាពអឺរ៉ុប ជជែកជាមួយក្រុមអ្នកអប់រំមិត្ត។ បកប្រែដោយ ឆាយ តុលា អង្គការ GVC។ ខេត្តសៀមរាប ខែកុម្ភៈ ឆ្នាំ ២០១៨។ រូបថតដោយ Laura Kana Chan
នេះគឺជាមូលហេតុដែលយើងមានកម្មវិធីបន្ថែមមួយទៀតគឺ៖ ក្រុមមិត្តអប់រំមិត្ត ដែលមានប្រជាជនកម្ពុជាក្មេងៗដើម្បីជួយប្រមូលរឿងរ៉ាវរបស់ពលករចំណាកស្រុកតាមភូមិរបស់ពួកគេតាមរយៈការប្រើប្រាស់ទូរស័ព្ទស្មាតហ្វូន។ ពួកគេក៏បានចែកចាយព័ត៌មានអំពីការធ្វើចំណាកស្រុកដោយសុវត្ថិភាពក្នុងចំណោមមិត្តភក្ត្ររបស់ពួកគេដែរ។ យើងបានបង្ហាញរឿងរ៉ាវរបស់ពួកគេនៅលើទំព័រហ្វេសប៊ុក ដើម្បីឱ្យបានទៅដល់ប្រជាជនកម្ពុជាដទៃទៀតនៅលើប្រព័ន្ធអ៊ីនធើណេត។
លោកស្រី Lauren បានជួបនឹងសមាជិកក្រុមមិ្តអប់រំមិត្តចំនួនប្រាំនាក់នៅស្រុកក្រឡាញ់ ហើយគាត់បានចែករំលែកគន្លឹះសំខាន់ក្នុងការធ្វើបទសម្ភាសន៍ជាមួយពួកគេ។ គាត់បានមានប្រសាសន៍ថា «មុនពេលយើងចាប់ផ្ដើមសម្ភាសន៍ យើងត្រូវសួរខ្លួនឯងថាហេតុអ្វីបានជាយើងសម្ភាសន៍។ ហេតុអ្វីបានជាយើងសម្រេចចិត្តធ្វើជាសមាជិកក្រុមមិត្តអប់រំមិត្ត? ហើយយើងត្រូវរំលឹកខ្លួនឯងថាតើអ្វីសំខាន់ចំពោះយើង ហើយយើងអាចចាប់ផ្តើមការសាកសួរពីគំនិតនោះតែម្ដង។»

ក្រុមមិត្តអប់រំមិត្តកំពុងធ្វើការ។ ខេត្តសៀមរាប ខែកុម្ភៈ ឆ្នាំ ២០១៨។ រូបថតដោយ Laura Kana Chan ។
អ្នកសរសេរប្លុករូបនេះក៏បានចូលរួមក្នុងជំនួបជាមួយអាជ្ញាធរក្នុងតំបន់របស់ស្រុកក្រឡាញ់ផងដែរ ដើម្បីសិក្សាអំពីការធ្វើចំណាកស្រុកក្នុងតំបន់។ គាត់បានពិភាក្សាអំពីបញ្ហាប្រឈមដែលអ្នកក្នុងតំបន់បានជួបប្រទះ និងមូលហេតុដែលពួកគេសម្រេចចិត្តធ្វើចំណាកស្រុក និងអ្វីដែលអាជ្ញាធរក្នុងតំបន់អាចជួយពួកគេបាន ហើយគាត់ក៏បានជជែកអំពី អង្គការ GVC និងដៃគូ ជាមួយនឹងគម្រោង MIGRA ACTION ទៅកាន់អ្នកធ្វើចំណាកស្រុកនិងគ្រួសាររបស់ពួកគេផងដែរ។

លោកស្រី Laura Kana Chan ជួបជាមួយអាជ្ញាធរក្នុងតំបន់របស់ស្រុកក្រឡាញ់ ខេត្តសៀមរាប នៅខែកុម្ភៈ ឆ្នាំ ២០១៨។ រូបថតដោយ Laura Kana Chan
សូមតាមដានដំណើររបស់ Lauren Kana Chan និងអានរឿងរបស់គាត់នៅ៖ https://www.faces2hearts.eu/asia-pacific/.