ប្រទេសថៃបាននិងកំពុងប្រើជំនួយបច្ចេកវិទ្យាម្តងទៀតក្នុងការផ្តល់បណ្ណ័អនុញ្ញាតិអោយធ្វើការងារ ដល់ពលករចំណាកស្រុក។ជាការពិតណាស់ នីតិវិធីនិងបន្តមាន ស្ទើរតែទាំង ស្រុង តាមប្រពន្ធ័អ៊ិនធឺរណែត ដោយ ពលករចំណាកស្រុក  រួមជាមួយនិយោជក(ថៅកែ) របស់ពួក គេត្រូវទៅមជ្ឈមណ្ឌលការងារដោយផ្ទាល់ ដើម្បីបង់ថ្លៃសេវា អនុញ្ញាតិ។

ការពន្លឿននិងសម្រួលដល់ដំណើរការដាក់ពាក្យសុំបណ្ណ័អនុញ្ញាតិការងារគឺជាគន្លឹះដែល ជនជាតិមីយ៉ាន់ម៉ាចំនួន ១,២ លាននាក់ ប្រជាជនកម្ពុជាចំនួន៣៦០.០០០ នាក់ និង ជនជាតិឡាវ ចំនួន៨៦.០០០ នាក់ចូលរួមចំណែជាកម្លាំងពលកម្មក្នុងប្រទេសថៃ។ ទិដ្ឋាការអាជីវកម្ម, បណ្ណ័អនុញ្ញាតិការងារ, និងកាតស៊ីជម្ពូរ(ឬពណ៌ផ្កាឈូក)គឺជាឯកសារ ក្នុងចំណោមឯកសារទាំងអស់ដែលត្រូវមានជាចាំបាច់សំរាប់ពលករចំណាកស្រុកស្របបច្បាប់ ឬក៏ត្រូវបានអនុញ្ញាតិអោយទៅធ្វើការនៅក្នុងប្រទេសថៃផងដែរ។ ពលករចំណាកស្រុកស្រប់ច្បាប់ ក៏ទទួលរងផលប៉ះពាល់យ៉ាងខ្លាំងពីការផ្លាស់ប្តូរច្បាប់ទាក់ទងនឹងការអនុញ្ញាតិអោយធ្វើការងារនេះដែរ ។ ច្បាប់ទាក់ទងនឹងបញ្ហានេះស្ថិតក្នុងការវិវត្តជាបន្តបន្ទាប់ សូមមើលព័ត៌មានបន្ថែមតាមតំណរភ្ជាប់នេះ https://www.migra-info.org/km/2018/05/07/

បច្ចុប្បន្ននេះពលករចំណាកស្រុកចំនួន ១,៦ លាននាក់មានប័ណ្ណពណ៌ផ្កាឈូក(កាតស៊ីជម្ពូរ)នៅក្នុងដៃដែលគឺជាអត្តសញ្ញាណប័ណ្ណដែលត្រូវបានផ្តល់អោយពួកគេក្នុងពេលចុះឈ្មោះធ្វើការ ។ ដំណើរការទាំងអស់នេះនឹងត្រូវធ្វើឡើងជាថ្មីម្តងទៀតមុនថ្ងៃទី ៣១ ខែមីនាឆ្នាំ ២០២០។ ដោយឃើញថាពេលវេលានៃការផុតកំណត់ នៃការបន្តការអនុញ្ញាតិអោយធ្វើការក្នុងប្រទេសថៃ អាជ្ញាធរថៃ បានសម្រេចចិត្តកាត់បន្ថយទម្រង់ស្នើរសុំនៅលើក្រដាស ហើយក៏បានណែនាំពីទម្រង់ស្នើរសុំតាមប្រពន្ធ័អ៊ិនធឺណេត ដើម្បីជួយដល់ពលករចំណាកស្រុក និង និយោជក(ថៅកែ) របស់ពួកគេ នៅក្នុងដំណើរការនេះ។

ដើម្បីបន្តការធ្វើលិខិតអនុញ្ញាតិការងារ ពលករចំណាកស្រុកត្រូវឆ្លងកាត់ការត្រួតពិនិត្យសុខភាព និងត្រូវមានឯកសារចំនួន៧មុខផ្សេងទៀតភ្ជាប់មកជាមួយ។ ដោយកាលពីមុនពួកគេមានបំណងអោយពលករ ភ្ជាប់មកនូវ ឯកសារចំនួន១៦មួយមុខផ្សេងគ្នា ប៉ុន្តែបន្ទាប់ពីធ្វើការសម្រេចចិត្ត ចំនួនឯកសារទាំងនោះត្រូវបានកាត់បន្ថយមកវិញ ។ លើសពីនេះទៀតពលករចំណាកស្រុក ចាំបាច់ត្រូវធ្វើដំណើរមកជាមួយនិយោជក (ថៅកែ) របស់ពួកគេ ។

ក្នុងដំណើរការបន្ត ប័ណ្ណការងារ(បណ្ណ័អនុញ្ញាតិការងារ) អាចធ្វើទៅបាននៅក្នុងមជ្ឈមណ្ឌលការងារណាមួយក្នុងចំណោម ៤២ ការរិយាល័យសេវាកម្មច្រកចេញចូលតែមួយ (OSS) ដែលបើកជារៀងរាល់ថ្ងៃរហូតដល់ថ្ងៃទី ៣១ ខែមីនា។ ក្នុងចំនោមនោះ ៤ការិយាល័យស្ថិតនៅក្នុងទីក្រុងបាងកក ដែលជារាជធានីនៃប្រទេសថៃ។ ពលករចំណាកស្រុកដែលខកខានមិនបានបន្តសុពលភាពការងារឱ្យបានទាន់ពេលវេលានឹងត្រូវត្រឡប់ទៅប្រទេសកំណើតវិញហើយដាក់ពាក្យសុំពីទីនោះ។ រហូតមកដល់ពេលនេះ មានកម្មករចំនាកស្រុកមិនច្រើនទេ ដែលបានទៅមជ្ឈមណ្ឌលការងារ ដើម្បីបន្តធ្វើបណ្ណ័អនុញ្ញាតិការងាររបស់ពួកគេ។

/]. ប្រសិនបើអ្នកចង់ទទួលបានព័ត៌មានបន្ថែមអំពីឯកសារ សម្រាប់ធ្វើចំណាកស្រុក ឬ ឯកសារពាក់ពន្ធ័អំឡុងរស់នៅក្នុងប្រទេសថៃ សូមចូលទៅកាន់គេហទំព័រ https://www.migra-info.org/km/information-for-migrants-kh/documents-kh/