តើអ្នកជាពលករចំណាកស្រុក ឬមានសមាជិកគ្រួសារណាដែលទៅធ្វើការនៅបរទេសឬទេ? អត្តបទមួយនេះ គឺសម្រាប់អ្នក!
អ្នកនឹងរកឃើញព័ត៌មានអំពីឯកសារសំខាន់ៗដែលអ្នកត្រូវការ នៅក្នុងប្រទេសកម្ពុជាមុនពេលអ្នកធ្វើដំណើរ និងឯកសារដែលអ្នកត្រូវការដើម្បីចូលទៅកាន់ប្រទេសថៃ។
តើអ្នកដឹងថាត្រូវទូរស័ព្ទទៅ នរណាគេឬទេ ក្នុងករណីចាំបាច់?
កុំបារម្ភ យើងបានរៀបចំលេខទូរស័ព្ទសំខាន់ៗ សម្រាប់អ្នករួចរាល់ហើយ។ អ្នកអាចទាញយកវា រួចព្រីនវាចេញ ទុកដាក់តាមខ្លួនអ្នកជានិច្ច។
អ្នកក៏អាចពិនិត្យមើលថា ភ្នាក់ងារជ្រើសរើសពលករ ដែលកំពុងអ្នកប្រើប្រាស់ មានការទទួលស្គាល់ពិតប្រាកដឬទេ ហើយភ្នាក់ងារនេះមានប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាស្របច្បាប់ ដែរឬទេ – សូមមើលតារាងឈ្មោះ ភ្នាក់ងារជ្រើសរើសពលករ ដែលមានការទទួលស្គាល់តាមច្បាប់។
កាលណា អ្នកកាន់តែដឹងអំពីសិទ្ធិរបស់អ្នក ការងារដែលអ្នកនឹងធ្វើ ឯកសារដែលអ្នកត្រូវការ វាកាន់តែប្រសើរ! សូមពិនិត្យមើលព័ត៌មានជំនួយ របស់យើង សម្រាប់ពលករចំណាកស្រុក និងធ្វើសាកល្បងឆ្លើយសំនួរដើម្បីវាស់ចំណេះដឹងរបស់អ្នក នៅចុងបញ្ចប់។
សូមសំណាងល្អ និងសូមអបអរសាទរចំពោះការងារថ្មីរបស់អ្នក ហើយត្រូវចងចាំ – យើងនឹងមានសុវត្ថិភាពនៅពេលយើងធ្វើការជាមួយគ្នា!