ឯកសារពាក់ព័ន្ធ

ដើម្បីចាប់ផ្ដើមធ្វើការនៅប្រទេសថៃដោយស្របច្បាប់អ្នកត្រូវធ្វើតាមនីតិវិធីមួយចំនួននិងឯកសារដែលត្រូវមាន:

ឯកសារចំនួន៤ច្បាប់នៅកម្ពុជាមុនពេលអ្នកចេញដំណើរ៖

1

Passport or travel docuលិខិតឆ្លងដែនឬឯកសារធ្វើដំណើរment
អានបន្ថែម

2

ប័ណ្ណពលករកម្ពុជាក្រៅប្រទេស
អានបន្ថែម

3

ទិដ្ឋាការ (ប្រភេទ: L-A)
អានបន្ថែម

4

កិច្ចសន្យាការងារ
អានបន្ថែម

ឯកសារបីផ្សេងទៀត អ្នកនឹងទទួលបាននៅប្រទេសថៃ៖

5

សៀវភៅអនុញ្ញាតការងារ​ (លិខិតឆ្លងដែនពណ៌ខៀវ)
អានបន្ថែម

6

ប័ណ្ណសុខភាព
អានបន្ថែម

7

ប័ណ្ណអនុញ្ញាតិការងារ
អានបន្ថែម

ប័ណ្ណពណ៌ផ្កាឈូក
អានបន្ថែម

ឯកសារមុនចេញដំណើរ

មុនពេលអ្នកពិចារណាទៅធ្វើការនៅប្រទេសថៃអ្នកត្រូវទាក់ទងជាមួយទីភ្នាក់ងារជ្រើសរើសបុគ្គលិកឯកជន(PRA)ដែលមានការចុះបញ្ជីទទួលស្គាល់ ដែលមានអ្នកតំណាងរបស់អ្នកនឹងជួយអ្នកក្នុងការទទួលបានការងារនិងជួយអ្នកក្នុងការរៀបចំឯកសារសំខាន់ៗ។ នេះគឺជាជំហានដែលអ្នកត្រូវធ្វើតាម។

1. ទទួលបានលិខិតឆ្លងដែននិងឯកសារធ្វើដំណើរ

ដើម្បីទទួលបានលិខិតឆ្លងដែន លោកអ្នកចាំបាច់ត្រូវរៀបចំឯកសារចំនួន ៣ ។ ទីភ្នាក់ងារជ្រើសរើសពលកររបស់អ្នកនឹងដំណើរការឯកសាររបស់អ្នក ដោយជាដំបូងគឺដាក់ពាក្យស្នើសុំប័ណ្ណការងារក្រៅប្រទេសនៃព្រះរាជាណាចក្រកម្ពុជា (OCWC) សម្រាប់អ្នក បន្ទាប់មកនៅពេលអ្នកមានប័ណ្ណOCWC អ្នកអាចដាក់ពាក្យសុំឯកសារធ្វើដំណើរ (លិខិតឆ្លងដែនក្រហមឬ ដែនលិខិតឆ្លងដែនខ្មៅ) ។


  • សំបុត្រកំណើត
  • +

  • សៀវភៅគ្រួសារ
  • +

  • អត្តសញ្ញាណប័ណ្ណជាតិ
  • =

  • លិខិតឆ្លងដែន (ក្រហម)

  • លិខិតឆ្លងដែនខ្មៅ / លិខិតធ្វើដំណើរ
    លិខិតឆ្លងដែនពណ៌ខ្មៅគឺជាឯកសារមួយដែលអនុញ្ញាតឱ្យពលករចំណាកស្រុកកម្ពុជាអាចធ្វើដំណើរ ធ្វើការនិងស្នាក់នៅ នៅក្នុងប្រទេសថៃ។ វាមានតំលៃ ៣៥-៧៥​ ដុល្លារអាមេរិកហើយវាអាចទទួលបានតាមរយៈភ្នាក់ងារជ្រើសរើសបុគ្គលិកឯកជន។

អ្នកក៏អាចទទួលបានលិខិតឆ្លងដែនដោយខ្លួនឯងដោយគ្មានជំនួយពីភ្នាក់ងារជ្រើសរើសបុគ្គលិក។
ដើម្បីដាក់ពាក្យសុំលិខិតឆ្លងដែនថ្មីអ្នកត្រូវតែទៅទាក់ទងការិយាល័យមួយក្នុងចំនោមការិយាល័យទាំងនេះ:

នៅរាជធានីភ្នំពេញ:

ប្រសិនបើអ្នកមានលិខិតឆ្លងដែនចាស់ ផុតកំណត់អ្នកត្រូវទៅទាក់ទងការិយាល័យលិខិតឆ្លងដែននៅក្នុងសង្កាត់និរោធ។ ប្រសិនបើអ្នកកំពុងដាក់ពាក្យស្នើសុំលិខិតឆ្លងដែនថ្មី អ្នកអាចទាក់ទងការិយាល័យលិខិតឆ្លងដែនថ្នាក់ក្រោមដែលស្ថិតនៅផ្សារទំនើបអ៊ីអន(Aeon Mall)​ ខណ្ឌសែនសុខ។

 

   

លិខិតឆ្លងដែននៅសង្កាត់និរោធ នាយកដ្ឋានលិខិតឆ្លងដែននិងអន្តោប្រវេសន៍
ភូមិតាង៉ូវសង្កាត់និរោធខណ្ឌច្បារអំពៅ ១២៣៥៧

 

https://goo.gl/maps/dJWUPgYmPuz

(+855)0 69 92 38 38

ការិយាល័យលិខិតឆ្លងដែនថ្នាក់ក្រោមដែលស្ថិតនៅផ្សារទំនើបអ៊ីអន(Aeon Mall)​ ខណ្ឌសែនសុខ
ផ្លូវលេខ ១០០៣ ភូមិបាយ៉ាប ទីក្រុងភ្នំពេញ

https://goo.gl/maps/xA7Ex2f5aDR2

 

បន្ទាយមានជ័យ

 

៥២-៥៤ គីឡូម៉ែត្រលេខ ៤ សង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែត (+855) 061 211 198

បាត់ដំបង

 

លេខ ២១៩ ភូមិជុំនីគឃុំអន្លង់វែងស្រុកសង្កែ (+855) 070 868688

Koh Kong:

 

ភូមិលេខ ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ (+855) 081 844 812

តម្លៃនៃលិខិតឆ្លងដែនកម្ពុជា:

  • ១០០ ដុលា្លអាមេរិក ដំណើរការក្នុងរយៈពេល ១៥ ថ្ងៃធ្វើការ
  • ១៥០ ដុលា្លអាមេរិក ដំណើរការក្នុងរយៈពេល ៧ ថ្ងៃ
  • ២០០ ដុល្លារអាមេរិក ដំណើរការក្នុងរយៈពេល ១ ថ្ងៃ

សុពលភាពនៃលិខិតឆ្លងដែន មានរយះពេល ១០ ឆ្នាំ

សេចក្តីណែនាំ អ្នកមិនត្រូវការជំនួយពីទីភ្នាក់ងារជ្រើសរើសពលករក្នុងការទទួលបានលិខិតឆ្លងដែនទេ។ ប៉ុន្តែលិខិតឆ្លងដែនមិនមែនជាឯកសារតែមួយគត់ដែលអ្នកត្រូវការដើម្បីធ្វើការដោយស្របច្បាប់នៅក្នុងប្រទេសថៃហើយអ្នកត្រូវការជំនួយពីទីភ្នាក់ងារជ្រើសរើសពលករដើម្បីទទួលបានឯកសារផ្សេងទៀតដែលនៅសល់។ នៅពេលអ្នកទុកចិត្តលើអ្នកតំណាងទីភ្នាក់ងារជ្រើសរើសពលករអ្នកអាចប្រគល់វាទៅគាត់ដើម្បីដំណើរការឯកសារផ្សេងទៀត។ ពិនិត្យមើលថាអ្នកតំណាងទីភ្នាក់ងារជ្រើសរើសពលករទទួលបានការទទួលស្គាល់ដោយរដ្ឋាភិបាលតាមតំណភ្ជាប់ខាងក្រោម (បន្ថែមតំណនៃ PRA ដែលមានការទទួលស្គាល់)

ឯកសារធ្វើដំណើរសម្រាប់ពលករចំណាកស្រុកកម្ពុជាគឺជាឯកសារធ្វើដំណើរដែលរាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ឱ្យពលករចំណាកស្រុកទៅធ្វើការនៅបរទេសហើយមានសុពលភាពត្រឹមតែ ៥ ឆ្នាំប៉ុណ្ណោះ។ នៅពេលនេះឯកសារធ្វើដំណើរមានសុពលភាពនិងទទួលស្គាល់រវាងប្រទេសកម្ពុជានិងប្រទេសថៃ ខណៈដែលមានការដំណើរការចរចារជាមួយប្រទេសផ្សេងទៀតដើម្បីបញ្ជាក់ឬទទួលស្គាល់ឯកសារធ្វើដំណើរនេះ។

ប្រសិនបើអ្នកចង់ដាក់ពាក្យស្នើសុំលិខិតឆ្លងដែនពណ៌ខ្មៅជាដំបូងអ្នកត្រូវតែផ្លាស់ប្តូរទៅធ្វើការនៅប្រទេសថៃហើយអ្នកត្រូវតែមាននិយោជករបស់អ្នកនៅប្រទេសថៃជាមុន។ ឬអ្នកត្រូវចុះឈ្មោះជាមួយភ្នាក់ងារជ្រើសរើសពលករឯកជន (PRA) នៅកម្ពុជាដើម្បីស្វែងរកសេវាកម្មរបស់ពួកគេក្នុងការជ្រើសរើសនិងដាក់ពលករនៅថៃ។ PRA របស់អ្នកនឹងដំណើរការឯកសាររបស់អ្នកមុននឹងដាក់ពាក្យសុំប័ណ្ណការងារក្រៅប្រទេស (OCWC) សម្រាប់អ្នក។ នៅពេលអ្នកមាន OCWC វាមានន័យថាអ្នកជាពលករចំណាកស្រុក។ ដូច្នេះឥឡូវនេះអ្នកអាចដាក់ពាក្យសុំឯកសារធ្វើដំណើរបាន។

ឥឡូវនេះលោកអ្នកអាចដាក់ពាក្យស្នើសុំ OCWC នៅក្នុងសេវាកម្មប្រើតែមួយលើក (one stop service) ដែលគ្រប់គ្រងដោយអគ្គនាយកដ្ឋានការងារនិងអគ្គនាយកដ្ឋានលិខិតឆ្លងដែននិងអត្តសញ្ញាណកម្ម។ នៅរាជធានីភ្នំពេញអ្នកអាចទៅផ្សារទំនើបស្ទឹងមានជ័យ ឬអ្នកអាចទៅខេត្តបាត់ដំបង ខេត្តកោះកុង និងខេត្តបន្ទាយមានជ័យ។

2. ប័ណ្ណពលករកម្ពុជាក្រៅប្រទេស (OCWC)

ឯកសារនេះត្រូវបានទទួលដោយភ្នាក់ងារជ្រើសរើសបុគ្គលិកឯកជនសម្រាប់ពលករចំណាកស្រុក

ផ្នែកខាងមុខ


 
ផ្នែកខាងក្រោយ

3. ប្រភេទទិដ្ឋាការ L-A

មានទិដ្ឋាការជាច្រើនប្រភេទហើយពួកវាមើលទៅស្រដៀងគ្នាខ្លាំងណាស់មានតែអក្សរទេដែលខុសគ្នា

មានតែទិដ្ឋាការការងារ (អក្សរ L-A) ដែលអនុញ្ញាតឱ្យអ្នកធ្វើការនៅប្រទេសថៃ។ វាមានសុពលភាពរយៈពេល ២ ឆ្នាំហើយអ្នកមិនអាចទទួលបានវាដោយខ្លួនឯងទេ – ទីភ្នាក់ងារជ្រើសរើសបុគ្គលិកឯកជនត្រូវដាក់ពាក្យសុំសម្រាប់អ្នក។

សេចក្តីណែនាំ នៅពេលអ្នកទទួលបានលិខិតឆ្លងដែនរបស់អ្នកពីទីភ្នាក់ងារជ្រើសរើសពលករ ត្រូវពិនិត្យមើលប្រភេទទិដ្ឋាការប្រភេទណាដែលអ្នកទទួលបាន។ រកមើលអក្សរ L-A ។ ប្រសិនបើអ្នកដឹងថាទិដ្ឋាការរបស់អ្នកគឺជាទិដ្ឋាការទេសចរណ៍ (TR) អ្នកមិនអាចទៅធ្វើការបានទេ។ ផ្តល់លិខិតឆ្លងដែនរបស់អ្នកត្រឡប់ទៅទីភ្នាក់ងារជ្រើសរើសពលករវិញហើយទាមទារទិដ្ឋាការត្រឹមត្រូវដោយមិនមានការទូទាត់ប្រាក់បន្ថែមទេ វាមិនមែនជាកំហុសរបស់អ្នកដែលទិដ្ឋាការមិនត្រឹមត្រូវ។ ប្រសិនបើទីភ្នាក់ងារជ្រើសរើសពលករនៅតែត្រូវការប្រាក់បន្ថែមអ្នកគួរតែដាក់ពាក្យបណ្តឹងទៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ (MOLVT) សំរាប់អ្នកនៅរាជធានីភ្នំពេញ ឬជាមួយមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តសំរាប់អ្នកស្ថិតនៅក្នុងខេត្ត។ ស្វែងរកលេខនៅផ្នែកសំខាន់នៃគេហទំព័រនេះ។

4. កិច្ចសន្យាការងារ

កិច្ចសន្យាការងារគឺជាកិច្ចព្រមព្រៀងរវាងអ្នកនិងនិយោជករបស់អ្នក។ វាជាឯកសារសំខាន់ណាស់ វាចែងពីភារកិច្ចនិងកាតព្វកិច្ចរបស់អ្នកជាកម្មករនិងភារកិច្ចនិងកាតព្វកិច្ចរបស់និយោជកអ្នក។ ត្រូវប្រាកដថាអ្នកយល់ពីវាមុនពេលអ្នកចុះហត្ថលេខាហើយអ្នកទទួលបានច្បាប់ចម្លងដែលបានចុះហត្ថលេខា។

សេចក្តីណែនាំ

  • កិច្ចសន្យាគួរតែត្រូវបានសរសេរជាភាសាខ្មែរនិងថៃ
  • កិច្ចសន្យាត្រូវចុះហត្ថលេខាដោយអ្នកនិងចុះហត្ថលេខាព្រមទាំងបោះត្រាដោយនិយោជកឬតំណាងរបស់អ្នកដែលអ្នកនឹងធ្វើការឱ្យ
  • សូមកុំចុះហត្ថលេខាលើក្រដាសទទេឬអត្ថបទដែលសរសេរជាភាសាដែលអ្នកមិនយល់
  • ប្រសិនបើអ្នកមានការលំបាកក្នុងការយល់ដឹងអំពីអត្ថបទសូមរកអ្នកណាម្នាក់ដែលអ្នកទុកចិត្តឱ្យជួយ
  • ត្រូវប្រាកដថាអ្នកមានច្បាប់ចម្លងកិច្ចសន្យា

យ៉ាងហោចណាស់កិច្ចសន្យាការងារគួររួមបញ្ចូល:

  • ព័ត៌មានអំពីអ្នកនិងនិយោជករបស់អ្នក ឈ្មោះរបស់អ្នក ឈ្មោះនិយោជក ឈ្មោះក្រុមហ៊ុននិងអាសយដ្ឋាន
  • ប្រភេទការងារនិងកាតព្វកិច្ចរបស់អ្នក តើអ្នកនឹងធ្វើអ្វី
  • ប្រាក់ខែនិងអត្ថប្រយោជន៍ តើអ្នកនឹងទទួលបានប្រាក់ឈ្នួលប៉ុន្មាននិងទទួលបានដោយរបៀបណា
  • ម៉ោងធ្វើការ ចំនួនម៉ោងដែលអ្នកនឹងធ្វើការនិងរបៀបផ្តល់ឪ្យនិងគណនាប្រាក់ឈ្នួលទទួលបានពេលធ្វើការលើសម៉ោង (ជាទូទៅគឺ ៨ ម៉ោង / ថ្ងៃ)
  • ការឈប់សំរាក: តើអ្នកមានថ្ងៃឈប់សម្រាកនិងថ្ងៃឈប់សម្រាកពិសេសប៉ុន្មាន?
  • ព័ត៌មានអំពីការធានារ៉ាប់រងសុខភាពដែលមានសារៈសំខាន់ណាស់ក្នុងករណីមានគ្រោះថ្នាក់
  • ពត៌មានលំអិតអំពីការបញ្ឈប់កិច្ចសន្យាការងារ

នេះគឺជាឧទាហរណ៍នៃកិច្ចសន្យាការងារមួយ៖

ឯកសារដែលទទួលបានពេលនៅប្រទេសថៃ

5. សៀវភៅការងារ

ត្រូវបានចេញដោយក្រសួងការងារសម្រាប់ជនអន្តោប្រវេសន៍ដែលមាននៅក្នុងប្រទេសថៃ។ និយោជកត្រូវនាំកម្មករអន្តោរប្រវេសន៍ទៅបន្តឯកសារនេះនៅក្រសួងការងារហើយជនអន្តោប្រវេសន៍ត្រូវយកឯកសារដោយខ្លួនឯង។ ឯកសារដែលត្រូវការគឺអត្តសញ្ញាណប័ណ្ណរបស់ចៅហ្វាយ ការចុះបញ្ជីផ្ទះរបស់និយោជក ផែនទីកន្លែងការងារ ថតចម្លងលិខិតឆ្លងដែនរបស់ពលករចំណាកស្រុករូបថត ៣ * ៤ នៃពលករចំណាកស្រុក កិច្ចសន្យាការងារនិងលិខិតបញ្ជាក់សុខភាពរបស់ពលករចំណាកស្រុក។

វាមានតម្លៃ ៣,000 បាត / ឆ្នាំ។ វាមានសុពលភាពមួយឆ្នាំ។

6.កាតសុខភាព

ប័ណ្ណសន្តិសុខសង្គមត្រូវបានចេញដោយការិយាល័យសន្តិសុខសង្គម។ បច្ចុប្បន្ននេះការិយាល័យមិនចេញកាតនេះទេហើយកម្មករអាចពិនិត្យមើលសន្តិសុខសង្គមដោយផ្តល់លេខអត្តសញ្ញាណជាមួយនឹងការិយាល័យសន្តិសុខសង្គម។ និយោជកនឹងជូនដំណឹងដល់ការិយាល័យសន្តិសុខសង្គមសម្រាប់កម្មករនិយោជិករបស់ខ្លួនក្នុងការចុះបញ្ជីសន្តិសុខសង្គម។ ថ្លៃចំណាយនឹងត្រូវបានផ្តល់ជូនប្រចាំខែដោយនិយោជក និយោជិក និងរដ្ឋាភិបាលដោយផ្អែកលើប្រាក់ខែជាក់ស្តែងរបស់និយោជិក។​ ជាលទ្ធផលនិយោជកនឹងបង់ប្រាក់ ៥% កម្មករ(និយោជិត)នឹងបង់ ៥% ហើយរដ្ឋាភិបាលនឹងបង់ ២%។៧៥% អាស្រ័យលើប្រាក់ខែរបស់កម្មករ។ និយោជិតដែលស្នើសុំសន្តិសុខសង្គមត្រូវតែធ្វើការផ្ទៀងផ្ទាត់សញ្ជាតិនិងតម្រូវការលិខិតអនុញ្ញាតការងារឬលិខិតឆ្លងដែនឬឯកសារសម្រាប់សម្គាល់អត្តសញ្ញាណរបស់ពួកគេ។ សិទ្ធិក្នុងសន្តិសុខសង្គមមានការរ៉ាប់រងក្នុងករណីមានគ្រោះថ្នាក់ការងារ ពិការ ការបាត់បង់ជីវិត ការសំរាលកូន ផលប្រយោជន៍ពីការមានកូន ភាពអត់ការងារធ្វើនិងការចូលនិវត្តន៍។

7. ប័ណ្ណអនុញ្ញាតការងារ

ប័ណ្ណអនុញ្ញាតិការងារគឺជាលទ្ធផលនៃដំណើរការធ្វើអនុស្សរណៈរវាងប្រទេសកម្ពុជានិងប្រទេសថៃ។ វាត្រូវបានចេញដោយនាយកដ្ឋានការងារនៅប្រទេសថៃហើយអ្នកចំណាកស្រុកនឹងទទួលបានវាបន្ទាប់ពីពួកគេត្រូវបានបណ្តុះបណ្តាលនៅមជ្ឈមណ្ឌល ការធ្វើសមាហរណកម្មសម្រាប់កម្មករចំណាកស្រុកស្ថិតនៅខេត្តស្រះកែវ (នៅព្រំដែន) ។
ឯកសារដែលត្រូវការសម្រាប់ភ្នាក់ងារត្រូវបន្តគឺអត្តសញ្ញាណប័ណ្ណរបស់និយោជក ឤស័យដ្ឋាននិយោជក ផែនទីកន្លែងធ្វើការ ថតចម្លងលិខិតឆ្លងដែនរបស់ពលករចំណាកស្រុក រូបថត ៣x៤ របស់ពលករចំណាកស្រុក កិច្ចសន្យាការងារ លិខិតបញ្ជាក់សុខភាពរបស់ពលករចំណាកស្រុក និងបញ្ជីឈ្មោះពលករចំណាកស្រុកនៅក្រោមនិយោជក។ វាត្រូវចំនាយ ១៥,០០០ បាត ហើយមានសុពលភាពរយៈពេល ២ ឆ្នាំ។

8. ប័ណ្ណពណ៌ផ្កាឈូក

ប័ណ្ណពណ៌ផ្កាឈូកត្រូវបានចេញដោយក្រសួងការងារ។ វាគឺជាទម្រង់ចាស់នៃប័ណ្ណការងារដែលអនុញ្ញាតឱ្យពលករចំណាកស្រុកទៅធ្វើការនៅប្រទេសថៃរយៈពេល ២ ឆ្នាំហើយជាធម្មតាវាអាចបន្តសុពលភាពនៅពេលវាផុតកំណត់។ ឥឡូវនេះគ្រប់សន្លឹកប័ណ្ណដែលផុតកំណត់មុនថ្ងៃទី ៣១ ខែមីនាឆ្នាំ ២០២០ មិនអាចបន្តនិង​ត្រូវផ្លាស់ប្តូរសម្រាប់ប័ណ្ណ MOU ឬសៀវភៅការងារនៅក្រសួងការងារ។

ការជួយឧបត្ថម្ភពីភ្នាក់ងារជ្រើសរើសបុគ្គលិកក្នុងការស្វែងរកការងារនៅក្នុងប្រទេសថៃ

នៅពេលដែលអ្នកត្រូវបានជ្រើសរើសនិងបញ្ជូនទៅធ្វើការនៅប្រទេសថៃដោយភ្នាក់ងារជ្រើសរើសបុគ្គលិកឯកជន (PRA) ភ្នាក់ងារទទួលខុសត្រូវក្នុងការផ្តល់ជំនួយនិងជួយអ្នករៀបចំឯកសារទាំងអស់រួមទាំងឯកសារធ្វើដំណើរ និងឯកសារការងារទាំងនៅក្នុងប្រទេសកម្ពុជានិងថៃ ផ្តល់ការបណ្តុះបណ្តាលមុននិងចាកចេញ ការតំរង់ទិសការងារនាំអ្នកទៅកន្លែងធ្វើការ និងផ្តល់ជំនួយការអ្នកសម្រាប់រយៈពេល ៣ ឆ្នាំខណៈពេលដែលអ្នកកំពុងធ្វើការនៅក្នុងប្រទេសថៃ។

អ្នកត្រូវប្រាកដថាចំនួនទឹកប្រាក់ដែលអ្នកបង់ទៅឱ្យ PRA របស់អ្នកគឺសមហេតុផលសម្រាប់អ្នកព្រោះថាវាមិនមានតម្លៃស្តង់ដារដែលត្រូវបានបង្កើតឡើងសម្រាប់សេវាកម្មជ្រើសរើសបុគ្គលិកនិងរកទីកន្លែងសម្រាប់ពលករចំណាកស្រុកកម្ពុជាទៅកាន់ប្រទេសថៃ។ មានភ្នាក់ងារជាច្រើនដែលត្រូវបានអនុញ្ញាតដោយរដ្ឋាភិបាលដើម្បីជ្រើសរើសនិងបញ្ជូនពលករចំណាកស្រុកទៅក្រៅប្រទេស ដូច្នេះព្យាយាមរកឱកាសជាមួយភ្នាក់ងារជ្រើសរើសពលករជាច្រើនស្ថាប័នដែលប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា។

មិនមែនភ្នាក់ងារទាំងអស់ដែលកំពុងប្រតិបត្តិការនៅកម្ពុជាត្រូវបានចុះបញ្ជីស្របច្បាប់ទេ។ ដើម្បីឱ្យប្រាកដថាអ្នកទាក់ទងទៅភ្នាក់ងារដែលបានចុះបញ្ជីស្របច្បាប់អ្នកអាចទាក់ទងមន្ទីរជំនាញការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅថ្នាក់ខេត្តដើម្បីបញ្ជាក់ពីស្ថានភាពចុះឈ្មោះរបស់ពួកគេឬអ្នកអាចទាក់ទងសមាគមភ្នាក់ងារជ្រើសរើសពលករកម្ពុជា ACRA ។ ពីប្រទេសកម្ពុជា ០២៣ ៦៧ ៩៩៩៩ ៦ (ពីក្រៅប្រទេស +៨៥៥ ២៣ ៦៧ ៩៩៩៩ ៦)

ប្រសិនបើ PRA មករកអ្នកដើម្បីផ្តល់ការងារដល់អ្នកនៅប្រទេសថៃឬអ្នកទៅរក PRA ដើម្បីធ្វើការនៅប្រទេសថៃសូមសួរឈ្មោះទីភ្នាក់ងារ ទីតាំងដែលអ្នកនឹងធ្វើការ ប្រភេទការងារដំណើរការឯកសារនិង តម្លៃនៃសេវាកម្មបែបនេះ។ សួរព័ត៌មាននេះទៅភ្នាក់ងារច្រើនស្ថាប័នហើយបន្ទាប់មកប្រៀបធៀបតំលៃ។

យោងតាមអនុក្រឹត្យ ១៩០ ស្តីពីការបញ្ជូនពលករចំណាកស្រុកកម្ពុជានៅក្រៅប្រទេសតាមរយៈភ្នាក់ងារជ្រើសរើសបុគ្គលិកឯកជន ភ្នាក់ងារ PRA មានកាតព្វកិច្ចផ្តល់ជំនួយដល់ពលករចំណាកស្រុកកម្ពុជានៅពេលដែលពួកគេស្ថិតនៅក្នុងប្រទេសកម្ពុជា នៅពេលដែលពួកគេស្ថិតនៅក្នុងប្រទេសថៃនិងនៅពេលមកដល់ប្រទេសកម្ពុជាវិញ។ ដូច្នេះអ្នកអាចទូរស័ព្ទទៅ PRA របស់អ្នកសម្រាប់ការផ្តល់ជំនួយក្នុងអំឡុងពេលដំណើរការនៃការងាររបស់អ្នក។

នៅពេលកិច្ចសន្យានៅប្រទេសថៃខុសពីកិច្ចសន្យាដែលបានចុះហត្ថលេខានៅក្នុងប្រទេសកម្ពុជា

នៅពេលដែលកិច្ចសន្យាដែលបានចុះហត្ថលេខានៅកម្ពុជាខុសពីហត្ថលេខាចុះនៅក្នុងប្រទេសថៃវាហៅថាការជំនួសកិច្ចសន្យា។ ពលករចំណាកស្រុកកម្ពុជាជាច្រើននាក់បានឆ្លងកាត់កិច្ចសន្យាជំនួសនៅពេលកំពុងធ្វើការនៅបរទេស។ នៅពេលអ្នកជួបប្រទះបញ្ហានេះជាដំបូងសូមទូរស័ព្ទទៅទីភ្នាក់ងារជ្រើសរើសបុគ្គលិកឯកជនរបស់អ្នកដើម្បីដោះស្រាយបញ្ហាសម្រាប់អ្នកហើយសុំឱ្យពួកគេផ្តល់ការងារដែលអ្នកបានចុះហត្ថលេខាពេលនៅប្រទេសកម្ពុជា។ កុំចុះហត្ថលេខាលើកិច្ចសន្យាការងារណាមួយនៅប្រទេសថៃដែលផ្តល់ដោយភ្នាក់ងារថៃឬនិយោជក។

ប្រសិនបើ PRA មិនផ្តល់ជំនួយណាមួយដើម្បីដោះស្រាយបញ្ហានៃកិច្ចសន្យាជំនួសទេសូមទាក់ទងស្ថានទូតកម្ពុជាប្រចាំប្រទេសថៃឬទីប្រឹក្សាការងារនៅថៃដើម្បីជាជំនួយការ

កុំចុះហត្ថលេខាលើឯកសារណាមួយជាភាសាដែលអ្នកមិនយល់ទាំងនៅក្នុងប្រទេសកម្ពុជានិងប្រទេសថៃ។ នៅពេលអ្នកចុះហត្ថលេខាលើកិច្ចសន្យាការងារមានន័យថាអ្នកយល់ព្រមជាមួយកាតព្វកិច្ចនៅក្នុងកិច្ចសន្យា។ ដូច្នេះវាសំខាន់ណាស់ដែលអ្នកអាននិងយល់គ្រប់ពាក្យទាំងអស់នៃកិច្ចសន្យា។ ប្រសិនបើអ្នកមិនយល់ទេសូមកុំស្ទាក់ស្ទើរក្នុងការស្វែងរកជំនួយពីអង្គការក្រៅរដ្ឋាភិបាលហើយត្រូវប្រាកដថាអ្នកយល់និងយល់ព្រមចំពោះលក្ខខណ្ឌក្នុងកិច្ចសន្យាការងារមុនពេលអ្នកចុះហត្ថលេខា។ គ្មាននរណាម្នាក់អាចបង្ខំអ្នកឱ្យចុះហត្ថលេខាបានទេ។ ប្រសិនបើនិយោជករបស់អ្នកបង្ខំអ្នកឱ្យចុះហត្ថលេខានោះអ្នកត្រូវរាយការណ៍ពីការពិតហើយសុំជំនួយ។

 

ពត៌មាន
និងព្រឹត្តិការណ៍ផ្សេងៗមើលទាំងស្រុង

 

 

ការប្រែប្រួលអាកាសធាតុ ការធ្វើចំណាកស្រុក និងសុខភាពសាធារណៈ គឺជាចំណុច គន្លឹះក្នុងការកំណត់បញ្ហា នៃពេលវេលារបស់យើង។

ការប្រែប្រួលអាកាសធាតុ ការធ្វើចំណាកស្រុក និងសុខភាពសាធារណៈ គឺជាចំណុច គន្លឹះក្នុងការកំណត់បញ្ហា នៃពេលវេលារបស់យើង។

ព្រះរាជាណាចក្រកម្ពុជាស្ថិតក្នុងចំណោមប្រទេសដែលទទួលខុសត្រូវតិចតួចបំផុតចំពោះការប្រែប្រួលអាកាសធាតុនៅទូទាំងពិភពលោក ... អានបន្ថែម

ជំនួយស្ម័គ្រចិត្តរបស់សហភាពអឺរ៉ុបគាំទ្រសហគមន៍ដែលត្រូវការជំនួយ

ជំនួយស្ម័គ្រចិត្តរបស់សហភាពអឺរ៉ុបគាំទ្រសហគមន៍ដែលត្រូវការជំនួយ

កូវីដ -១៩ បង្កើតបានជាការគំរាមកំហែងថ្មីមួយដែលធ្វើឱ្យស្ថានភាពសេដ្ឋកិច្ច សន្តិសុខស្បៀង ... អានបន្ថែម

ប្រទេសថៃនឹងជួយធ្វើអោយមានភាពងាយស្រួលដល់ពលករចំណាកស្រុកស្របច្បាប់តាមរយះបច្ចេកវិទ្យា។

ប្រទេសថៃនឹងជួយធ្វើអោយមានភាពងាយស្រួលដល់ពលករចំណាកស្រុកស្របច្បាប់តាមរយះបច្ចេកវិទ្យា។

ប្រទេសថៃបាននិងកំពុងប្រើជំនួយបច្ចេកវិទ្យាម្តងទៀតក្នុងការផ្តល់បណ្ណ័អនុញ្ញាតិអោយធ្វើការងារ ... អានបន្ថែម

អ្នកសរសេរប្លុក Faces to Hearts ធ្វើទស្សនកិច្ចមកកាន់គម្រោង Migra Action

អ្នកសរសេរប្លុក Faces to Hearts ធ្វើទស្សនកិច្ចមកកាន់គម្រោង Migra Action

លោកស្រី Lauren Kana Chan ជាអ្នកសរសេរប្លុកនិងជាអ្នកនិទានរឿងជនជាតិជប៉ុន បានមកទស្សនាគម្រោង Migra Action នៅក្នុងខេត្តសៀមរាប។ គាត់បានចូលរួមជាមួយក្រុមជួយខ្លួនឯង និងសហគមន៍ក្នុងតំបន់ ហើយបានចែករំលែកគន្លឹះខ្លះៗក្នុងការធ្វើបទសម្ភាសន៍ជាមួយក្រុមអប់រំមិត្តវ័យក្មេង (Peer Educators)។ អានបន្ថែម