សម្រាប់ការធ្វើចំណាកស្រុក

នៅក្នុងផ្នែកនេះ យើងចែករំលែកព័ត៌មាន និងឧបករណ៍ទាក់ទងនឹងការធ្វើចំណាកស្រុក ដែលយើងទទួលបានតាមរយៈការធ្វើការជាមួយសហគមន៍ ជនចំណាកស្រុកនិងគ្រួសារពួកគេ អាជ្ញាធរមូលដ្ឋាន អង្គការក្រៅរដ្ឋាភិបាលជាដៃគូ, និងការស្រាវជ្រាវ។ សូមចូលទៅមើលត្រង់ ព័ត៌មានសម្រាប់ការធ្វើចំណាកស្រុក ដើម្បីស្វែងរកព័ត៌មានបន្ថែម។

នៅក្នុងផ្នែក ការតស៊ូមតិ យើងបានបង្ហាញពីយុទ្ធសាស្ត្រ និងយុទ្ធនាការទំនាក់ទំនងស្ដីពី ការបង្កើនការយល់ដឹងសម្រាប់ជនចំណាកស្រុកដែលអាចទទួលរងគ្រោះពីការធ្វើចំណាកស្រុកខុសច្បាប់ ការបង្កើនសុវត្ថិភាពនៅច្រកធ្វើចំណាកស្រុក, ការត្រួតពិនិត្យនិងគាំទ្រចំពោះការអនុម័តដំណោះស្រាយប្រកបដោយប្រសិទ្ធិភាពពីរដ្ឋាភិបាល។

នៅក្នុងផ្នែកអត្ថបទ និងការស្រាវជ្រាវ យើងបង្ហាញពីការសង្កេតមើលរបស់យើង ក៏ដូចជាលទ្ធផលស្រាវជ្រាវដែលយើងបានសហការជាមួយអ្នកស្រាវជ្រាវឯករាជ្យ។ បើសិនបើលោកអ្នកចាប់អារម្មណ៍លើបញ្ហាណាមួយ សូមចូលទៅកាន់ផ្នែក ប្រធានបទ ព្រោះនៅក្នុងផ្នែកនេះយើងបានរៀបចំឯកសារទាំងអស់ដាក់ជាក្រុមទៅតាមប្រធានបទរបស់ឯកសារទាំងនោះ។

នៅក្នុងផ្នែក ច្បាប់ គឺមានសេចក្ដីសង្ខេបអំពីច្បាប់របស់ប្រទេសផ្សេងៗ ទាក់ទងនឹងពលកម្មចំណាកស្រុក ដោយមានព័ត៌មានថ្មីៗ និងតំណភ្ជាប់ទៅកាន់ប្រកាសរបស់ក្រសួង ចំណែកផ្នែក ព័ត៌មាន និងព្រឹត្តិការណ៍ គឺមានសេចក្ដីសង្ខេបពីសកម្មភាពរបស់យើងនៅប្រទេសកម្ពុជា ថៃ និងបណ្តាប្រទេសដទៃទៀត។

តើលោកអ្នកជាអ្នកស្រាវជ្រាវ ឬជាអ្នកសារព័ត៌មានដែលកំពុងតែស្វែងរកព័ត៌មានអំពីការធ្វើចំណាកស្រុកមែនទេ? សូមទាក់ទងមកកាន់ពួកយើង។ យើងត្រួតពិនិត្យលើគម្រោងរបស់យើងយ៉ាងហ្មត់ចត់ និងប្រមូលទិន្នន័យពីកន្លែងស្រាវជ្រាវ ហើយយើងរីករាយនឹងសហការជាមួយអ្នកដែលមានបំណងគាំទ្រសិទ្ធិជនចំណាកស្រុកដូចជាពួកយើងដែរ។

ការតស៊ូមតិ

ស្វែងយល់បន្ថែម​អំពី​ការតស៊ូមតិ

អត្ថបទ និងការស្រាវជ្រាវ

អានបន្ថែម​អំពី អត្ថបទ និងការស្រាវជ្រាវ

និយមន័យ

ស្វែងយល់​បន្ថែម អំពី​និយមន័យ

ច្បាប់

ស្វែងបន្ថែម​អំពី​ច្បាប់

ព័ត៌មាន និងព្រឹត្តិការណ៍

ស្វែងយល់បន្ថែម អំពី​ព័ត៌មាន និងព្រឹត្តិការណ៍