ការតស៊ូមតិ

ការតស៊ូមតិគឺជាផ្នែកមួយដ៏សំខាន់នៃការអន្តរាគមន៍របស់យើង។ យើងតាមដានគោលនយោបាយ និងច្បាប់ទាក់ទងនឹងការធ្វើចំណាកស្រុកដែលបានបង្កើតឡើងដោយរដ្ឋាភិបាលនៃប្រទេសកម្ពុជានិង ប្រទេសថៃ ហើយធ្វើការតស៊ូមិតិលើការអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព។ គោលបំណងរបស់យើង គឺបំពេញគម្លាតរវាងតួអង្គក្នុងសហគមន៍៖ អ្នកភូមិ អាជ្ញាធរមូលដ្ឋាន និងភ្នាក់ងារអនុវត្តច្បាប់ ក៏ដូចជាអ្នកធ្វើគោលនយោបាយជាតិ និងអន្តរជាតិ។ នៅក្នុងគម្រោងរបស់យើង យើងបានប្រមូលសក្ខីកម្មពីអតីតពលករទេសន្តប្រវេសន៍និងគ្រួសាររបស់ពួកគេ ហើយយើងធ្វើការវាយតម្លៃនិងស្រាវជ្រាវ។ ដោយផ្អែកលើលទ្ធផល និងការសង្កេតពីការងារសហគមន៍របស់យើង រួមជាមួយដៃគូគម្រោងរបស់យើង យើងបានរៀបចំយុទ្ធសាស្ត្រសមស្របមួយចំនួន ដើម្បីដោះស្រាយតម្រូវការរបស់ប្រជាជនងាយរងគ្រោះ និងដើម្បីគាំទ្រដល់ការអនុវត្តរបស់ពួកគេ។

យើងបានចូលប្រជុំជាមួយគណៈកម្មការសំខាន់ៗ នៅថ្នាក់ខេត្ត ថ្នាក់ជាតិ និងតំបន់អាស៊ាន ដោយយើងមានយុទ្ធសាស្ត្រ ទិន្នន័យ និងសក្ខីកម្មទាំងនេះពីអតីតជនចំណាកស្រុក។ យើងចូលរួមកិច្ចប្រជុំជាន់ខ្ពស់មួយចំនួនដូចជា កិច្ចប្រជុំដែលរៀបចំដោយគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ទាំងនៅថ្នាក់ជាតិនិង ថ្នាក់ខេត្ត (NCCT និង PCCT) នៅប្រទេសកម្ពុជា លេខាធិការអចិន្រ្តៃយ៍នៃក្រសួងអភិវឌ្ឍន៍សង្គមនិងសន្តិសុខ ក្រុមជំនាញរបស់លោកនាយករដ្ឋមន្ត្រីដើម្បីប្រឆាំងនឹងការជួញដូរមនុស្ស និងក្រុមពហុជំនាញ ក្រុមព្រះរាជអាជ្ញាសាធារណៈខេត្ត សម្រាប់គ្រប់គ្រងករណីផ្សេងៗដូចជាករណីអ្នកនេសាទរងគ្រោះនៅក្នុងប្រទេសថៃជាដើម។ 

យើងក៏ចូលរួមយ៉ាងសកម្មផងដែរនៅក្នុងបណ្តាញនៃអង្គការសង្គមស៊ីវិលដូចជាបណ្តាញ DANGO ដែលប្រមូលផ្តុំនូវអង្គការមិនមែនរដ្ឋាភិបាលនិងនាយកដ្ឋានរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងគោលបំណងអនុវត្តវិធីសាស្រ្តផ្តោតលើសហគមន៍ជាពិសេសនៅក្នុងតំបន់ជនបទ។ ទិដ្ឋភាពសំខាន់នៃយុទ្ធសាស្រ្តគាំទ្ររបស់យើងដែលបានណែនាំជាមួយគម្រោង MIG-RIGHT គឺការរួមចំណែកដល់ការពង្រឹងកិច្ចសហប្រតិបត្តិការណ៍រវាងប្រទេសបញ្ជូននិងប្រទេសទទួលពលករចំណាកស្រុក៖ ប្រទេសកម្ពុជានិងប្រទេសថៃ។ ជាមួយគោលបំណងនេះ យើងបានរៀបចំកម្មវិធីអន្តរជាតិមួយឈ្មោះថា the International Exchange for Dialogue អស់រយៈពេលបីថ្ងៃ ដែលមានដូចជា សន្និសីទ សិក្ខាសាលា និងការចុះដល់សហគមន៍ផ្ទាល់នាទីក្រុងបាងកក នៅក្នុងខែឧសភា ឆ្នាំ ២០១៨ ជាមួយនឹងគោលបំណងក្នុងការបង្កើតឱ្យមានការសន្ទនាប្រកបដោយប្រសិទ្ធិភាព។ គំនិតផ្ដួចផ្ដើមនេះនឹងមានបន្តនៅប្រទេសកម្ពុជានៅនិទាឃរដូវក្នុងឆ្នាំ ២០១៩ ហើយនឹងប្រារព្ធម្ដងទៀតនៅក្នុងប្រទេសថៃ។

ដើម្បីបញ្ចប់ទាសភាពនៅសម័យទំនើបនេះ ដែលភាគច្រើនជាប់ពាក់ព័ន្ធនឹងការធ្វើចំណាកស្រុក យើងបានបញ្ចុះបញ្ចូលគណៈកម្មការអាស៊ាន និងអន្តរជាតិ ដើម្បីតាមដានការអនុវត្តន៍ច្បាប់អន្តរជាតិដើម្បីការពារពលករចំណាកស្រុក និងដើម្បីរារាំងនិងលុបបំបាត់ការជួញដូរមនុស្ស។

ជាចុងក្រោយ យុទ្ធសាស្ត្ររបស់យើងទទួលស្គាល់សារៈសំខាន់ក្នុងការជូនដំណឹងដល់សាធារណជន អ្នកជំនាញនិងអ្នកធ្វើគោលនយោបាយនៅកម្រិតខុសគ្នាអំពីរបៀបដែលសិទ្ធិមូលដ្ឋានរបស់ពលករចំណាកស្រុកត្រូវបានរំលោភបំពានដោយផ្តល់នូវអនុសាសន៍និងការផ្តល់យោបល់សម្រាប់ដំណោះស្រាយ។

ទាញយកឯកសារ

Labour Migration and Human Trafficking Conference Agenda
Please click here to download Labour Migration and Human Trafficking Conference Agenda

ទាញយកឯកសារ

Pres. Harkins
Please click here to download Pres. Harkins

ទាញយកឯកសារ

Pres. Patima
Please click here to download Pres. Patima

ទាញយកឯកសារ

Mig-Right Conference Concept Note
Please click here to download Mig-Right Conference Concept Note

ទាញយកឯកសារ

Pres. Romanelli
Please click here to download Pres. Romanelli

ទាញយកឯកសារ

Prof. Kyoko
Please click here to download Presentation Prof. Kyoko

 

ពត៌មាន
និងព្រឹត្តិការណ៍ផ្សេងៗមើលទាំងស្រុង

 

 

ប្រទេសថៃនឹងជួយធ្វើអោយមានភាពងាយស្រួលដល់ពលករចំណាកស្រុកស្របច្បាប់តាមរយះបច្ចេកវិទ្យា។

ប្រទេសថៃនឹងជួយធ្វើអោយមានភាពងាយស្រួលដល់ពលករចំណាកស្រុកស្របច្បាប់តាមរយះបច្ចេកវិទ្យា។

ប្រទេសថៃបាននិងកំពុងប្រើជំនួយបច្ចេកវិទ្យាម្តងទៀតក្នុងការ […] អានបន្ថែម

អ្នកសរសេរប្លុក Faces to Hearts ធ្វើទស្សនកិច្ចមកកាន់គម្រោង Migra Action

អ្នកសរសេរប្លុក Faces to Hearts ធ្វើទស្សនកិច្ចមកកាន់គម្រោង Migra Action

លោកស្រី Lauren Kana Chan ជាអ្នកសរសេរប្លុកនិងជាអ្នកនិទានរឿងជនជាតិជប៉ុន បានមកទស្សនាគម្រោង Migra Action ... អានបន្ថែម

ប្រទេសថៃបានផ្តល់សច្ចាប័នលើការងាររបស់អង្គការ ពលកម្មអន្តរជាតិក្នុងអនុសញ្ញានេសាទលេខ ១៨៨

ប្រទេសថៃបានផ្តល់សច្ចាប័នលើការងាររបស់អង្គការ ពលកម្មអន្តរជាតិក្នុងអនុសញ្ញានេសាទលេខ ១៨៨

នៅថ្ងៃទី ៣០ ខែមករា រាជរដ្ឋាភិបាលថៃបានប្រកាសពីការផ្ដល់សច្ចាប័នលើអនុសញ្ញាលេខ ១៨៨ របស់អង្គការពលកម្មអន្តរជាតិ (ILO) ... អានបន្ថែម

លិខិតសរសើរជូនអង្គការ GVC នៅខេត្តឧត្តរមានជ័យ

លិខិតសរសើរជូនអង្គការ GVC នៅខេត្តឧត្តរមានជ័យ

អង្គការ GVC បានទទួលលិខិតសរសើរមួយពីអភិបាលខេត្តឧត្តរមានជ័យសម្រាប់កិច្ចខិតខំប្រឹងប្រែង ... អានបន្ថែម