គោលការណ៏ស្តីអំពីភាពឯកជន

ការការពារភាពឯកជនរបស់ភាគីគាំទ្រនិងទិន្នន័យផ្ទាល់ខ្លួនរបស់ពួកគេគឺជាការងារដែលយើងយកចិត្តទុកដាក់បំផុត។

ទិន្នន័យផ្ទាល់ខ្លួនដែលយើងប្រមូលបានត្រូវបានថែរក្សាដោយផ្អែកទៅលើបទបញ្ញាត្តិរបស់អឺរ៉ុបនិងប្រទេសអ៊ីតាលី។ នៅទីនេះអ្នកនឹងរកឃើញព័ត៌មានស្តីពីការប្រើប្រាស់និងការចូលទៅកាន់ទិន្នន័យទាំងនោះ។

សម្រាប់ព័ត៌មានបន្ថែមឬការស្នើសុំសូមសរសេរមកយើងតាមរយៈ [email protected]

គោលការណ៏ស្តីអំពីពត៍មានផ្ទាល់ខ្លួន

ស្របតាមមាត្រា១៣និង១៤ នៃបទបញ្ញត្តិសហភាពអឺរ៉ុបឆ្នាំ ២០១៦/៦៧៩ ស្តីពីការការពារទិន្នន័យផ្ទាល់ខ្លួន អត្ថបទខាងក្រោមនេះផ្តល់នូវវិធីសាស្រ្តដែលយើងប្រើប្រាស់ទាក់ទងដោយគោរពលើភាពឯកជននៃអ្នកចូលមើលគេហទំព័រនេះ ដោយពណ៌នាអំពីរបៀប ដែលយើងប្រមូលយក ការប្រើប្រាស់ និងការការពារព័ត៌មានផ្ទាល់ខ្លួន សិទ្ធិទទួលស្គាល់ និងរបៀបដែលពួកគេអាចទាក់ទងមកយើង។

អ្នកគ្រប់គ្រងទិន្នន័យ

ក្រុមអ្នកស្ម័គ្រចិត្ត​ហៅកាត់ថា​ GVC មានឤស័យដ្ឋាននៅ Francesco Baracca, 3 | 40133 | Bologna

គោលបំណងនៃការថែរក្សាទិន្នន័យ

តាមរយៈគេហទំព័ររបស់យើង យើងប្រមូលព័ត៌មានផ្ទាល់ខ្លួនដែលអ្នកចូលរួមមានសេរីភាពក្នុងការផ្តល់ព័ត៌មានតាមរយៈទម្រង់បែបបទជាក់លាក់ កម្រងសំណួរ ការបរិច្ចាគឬសំណូមពរ ឬតាមរយៈការផ្ញើអ៊ីម៉ែលដើម្បី៖

  • បំពេញតម្រូវការជាក់លាក់របស់អ្នកប្រើប្រាស់។
  • ផ្ញើរព័ត៌មាន កែលំអនិងលើកកម្ពស់ព្រឹត្តិការណ៍ សកម្មភាព និងគម្រោងផ្សេងៗទៀត។
  • គាំទ្រគម្រោងរបស់យើងជាមួយការបរិច្ចាគ។
  • អនុញ្ញាត្តិឱ្យមានការដាក់ពាក្យស្នើរសុំភ្លាមៗ ឬបើកទទួលនួវបែបបទផ្សេងៗ។
  • បង្ហាញសកម្មភាពដែលអ្នកយកចិត្តទុកដាក់លើ GVC ចំណង់ចំណូលចិត្តនិងលក្ខណៈសង្គមរបស់អ្នក។
  • អនុវត្តការសិក្សាស្ថិតិផ្សេងៗ។

ចំពោះការផ្តល់ឱ្យទិន្នន័យបែបនេះគឺមិនត្រូវបានទាមទារដាច់ខាត ទោះជាយ៉ាងណាវាគឺជាការចាំបាច់ដើម្បីបំពេញតាមសំណើរបស់អ្នកចូលរួម និងសម្រាប់ធ្វើឱ្យទំនាក់ទំនងរវាងភាគីទាំងពីរប្រសើរឡើង។ ការប្រើប្រាស់ទិន្នន័យបែបនេះធ្វើតាមគោលការណ៍ដែលបង្ហាញក្នុងមាត្រាទី ៦ នៃបទប្បញ្ញត្តិដែលស្តីអំពីការប្រើទិន្នន័យផ្ទាល់ខ្លួនត្រូវបានអនុញ្ញាតប្រសិនបើចាំបាច់សម្រាប់ការអនុវត្តត្រឹមត្រូវ ដែលទាមទារដោយបុគ្គលដែលទិន្នន័យត្រូវបានចោទសួរ។ សម្បទានទិន្នន័យសម្រាប់គោលបំណងផ្សព្វផ្សាយនិងកំណត់ត្រាគឺមិនតម្រូវឱ្យផ្តល់ឱ្យចាំបាច់ ហើយការបដិសេធផ្តល់ពត៏មានមិននាំមកនូវផលប៉ះពាល់ណាមួយឡើយ​ លើកលែងតែករណី អ្នកប្រើប្រាស់មិនទទួលបានការផ្សព្វផ្សាយទាក់ទងនឹងសកម្មភាពនិងគម្រោងរបស់យើង។

ប្រភេទទិន្នន័យដែលប្រមូលបាន

ទិន្នន័យផ្ទាល់ខ្លួនដែលត្រូវបានប្រមូលតាមរយៈគេហទំព័រដែលពាក់ព័ន្ធនឹងប្រជាសាស្រ្តនិងព័ត៌មានលម្អិតសំរាប់ទំនាក់ទំនងនិងវិធីសាស្រ្តទូទាត់ការចំនាយសម្រាប់គោលបំណងដែលមានជាកាតព្វកិច្ចទៅវិញទៅមករវាងអ្នកនិង GVC ។ ក្រៅពីទិន្នន័យធម្មតាដែលផ្តល់ដោយអ្នកប្រើដោយចេតនានិងប្រព័ន្ធកុំព្យូទ័រនិងនីតិវិធីនៃកម្មវិធីដែលគ្រប់គ្រងវេបសាយនេះក៏ទទួលបានក្នុងកំឡុងពេលមុខងារធម្មតា និងទិន្នន័យពីសកម្មភាពការប្រើអ៊ិនធឺណិត នៅពេលទំនាក់ទំនង។ សម្រាប់ព័ត៌មានបន្ថែមសូមអានគោលការណ៍ខុកឃី(Cookie Policy) របស់យើង។ GVC មិនប្រមូលទិន្នន័យរសើបណាមួយដោយចេតនាតាមរយៈគេហទំព័រនេះទេ។

ការថែរក្សាទិន្នន័យ

ដើម្បីប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនមានន័យថា ការប្រមូល ការចុះបញ្ជី ការរៀបចំ ការអភិរក្ស ការបកស្រាយ ការកែប្រែ ការជ្រើសរើស ការដកស្រង់ ការផ្តល់ឯកសារយោងរវាងគ្នា ការថែទាំ អន្តរកម្ម ការទប់ស្កាត់ ការទំនាក់ទំនង ការចែកចាយ និងការរួមបញ្ចូលគ្នានៃសកម្មភាពពីរឬច្រើនជាងនេះ សូម្បីតែជាមួយនឹងប្រព័ន្ធស្វ័យប្រវត្តិដែលកត់ត្រាគ្រប់គ្រងនិងបញ្ជូនទិន្នន័យដូចគ្នា ត្រូវបានធ្វើឡើងដោយឧបករណ៍ដែលមានសមត្ថភាពធានាសុវត្ថិភាពនិងភាពឯកជនរបស់វា។

ចំពោះសុវត្ថិភាព មូលដ្ឋានទិន្នន័យនេះអាចចូលមើលបានលុះត្រាតែមានការអនុញ្ញាតពីបុគ្គលិកគ្រប់គ្រងប៉ុណ្ណោះ។ រាល់សកម្មភាពដែលបានចុះខាងលើទាក់ទងនឹងទិន្នន័យរបស់អ្នកនិងការប្រើប្រាស់ទូទៅរបស់វានឹងប្រព្រឹត្តទៅតាមនីតិវិធីនិងជាមួយឧបករណ៍ដែលមានសមត្ថភាពធានាភាពឯកជន។ មិនថាសកម្មភាពទាំងនេះធ្វើឡើងតាមរយៈប្រព័ន្ធអេឡិចត្រូនិកនិង / ឬប្រព័ន្ធស្វ័យប្រវត្តិឬមិនមែនដោយស្វ័យប្រវត្តិ (ដូចជាបណ្តុំឯកសារ) ប្រព័ន្ធទាំងអស់នឹងត្រូវបានផ្តល់ឱ្យនូវវិធានការសុវត្ថិភាពគ្រប់គ្រាន់ស្របតាមបទបញ្ញាត្តិរបស់សហភាពអឺរ៉ុបឆ្នាំ ២០១៦/៦៧៩ ទាក់ទងនឹងការការពារទិន្នន័យផ្ទាល់ខ្លួន ដើម្បីទប់ស្កាត់ការបាត់បង់ទិន្នន័យ ការប្រើប្រាស់មិនត្រឹមត្រូវ ឬការចូលទៅកាន់ដោយគ្មានការអនុញ្ញាត។

ការទំនាក់ទំនងទិន្នន័យទៅកាន់ភាគីទីបី

ដោយគ្មានការរើសអើងដល់ការទំនាក់ទំនងណាមួយដែលតម្រូវដោយច្បាប់ GVC នឹងធ្វើការទាក់ទងទិន្នន័យដែលផ្តល់ដោយអ្នកចូលរួមទៅឱ្យអ្នកផ្តល់សេវាកម្មដែលបានជ្រើសរើសដើម្បីគាំទ្រសេវាកម្មចាំបាច់ដែលហៅថាអ្នកគ្រប់គ្រងខាងក្រៅទៅលើការប្រើប្រាស់ទិន្នន័យដែលមានដូចជាបុគ្គលដែលជាដៃគូពាណិជ្ជកម្មនិងដៃគូប្រតិបត្តិការដែលទទួលខុសត្រូវលើការដឹកជញ្ជូននិងចែកចាយ។ ធនាគារដែលទទួលខុសត្រូវលើការគ្រប់គ្រងការចាយវាយ រួមបញ្ចូលការផ្តល់សេវាកម្មទូទាត់ប្រាក់តាមអេឡិចត្រូនិកពីតំបន់ដាច់ស្រយាល។ អ្នកពិគ្រោះយោបល់និងអ្នកសហការដែលទទួលខុសត្រូវក្នុងការផ្តល់ (ឧទាហរណ៍ពន្ធដារគណនេយ្យឬច្បាប់) ដែលផ្តល់ជូននូវប្រធានបទដូចគ្នានេះមិនអាចបញ្ជូនទិន្នន័យដូចគ្នាទៅឱ្យភាគីទីបីឡើយ។ បុគ្គលដែលផ្តល់សេវាសម្រាប់បណ្តាញព័ត៌មានវិទ្យានិងប្រព័ន្ធទូរគមនាគមន៍​​ បុគ្គលដែលអនុវត្តការកែប្រែ ការវាយតម្លៃនិងការបញ្ជាក់។

តំណភ្ជាប់ទៅកាន់គេហទំព័រផ្នែកទីបី

យើងសូមជំរាបអ្នកប្រើទាំងឡាយពិចារណាទៅលើគេហទំព័រ MIGRA-INFO.ORG​ ដែលអាចមានតំណភ្ជាប់ទៅកាន់គេហទំព័រផ្សេងទៀតដែលមិនមានគោលការណ៏ស្តីអំពីភាពឯកជន។ អ្នកចូលមើលអាចប្រើគេហទំព័រនេះដោយផ្ទាល់ដើម្បីចូលទៅកាន់គេហទំព័រភាគីទីបីក្នុងគោលបំណងដើម្បីទទួលបាននូវពបន្ថែមទៀតទាក់ទងនឹង ព្រឹត្តិការណ៍ ការផ្សព្វផ្សាយមាតិកា អ្នកផ្តល់សេវា។ GVC មិនបានផ្តល់នូវការធានាដល់អ្នកប្រើទាំងឡាយអំពីទិន្នន័យដែលត្រូវបានកត់ត្រាទុកឬការមើលថែទាំដោយគេហទំព័រភាគីទីបីនោះទេ។ យើងសូមផ្តល់អនុសាសន៍ដល់ពួកគេពិនិត្យមើលគោលនយោបាយរក្សាព័ត៌មានឯកជននៅលើគេហទំព័រភាគីទីបីដែលពួកគេអាចចូលទៅកាន់តាមរយៈតំណភ្ជាប់នៅលើគេហទំព័រ MIGRA-INFO.ORG ក្នុងគោលបំណងដើម្បីយល់ពីការប្រើប្រាស់របស់ពួកគេទៅលើទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក។

ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម

GVC អាចមិនទទួលខុសត្រូវប្រសិនបើអ្នកចែករំលែកទិន្នន័យផ្ទាល់ខ្លួននៅលើបណ្តាញសង្គមដែលត្រូវបានប្រើដោយត្រឹមត្រូវឬមិនត្រឹមត្រូវជាបន្តបន្ទាប់ ដោយភាគីទីបី។ GVC ក៏អាចផ្តល់នូវតំណ​(link)ទៅវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងទៀតដែលយកអ្នកប្រើទៅកាន់ប្រព័ន្ធមេ(servers)ដែលត្រូវបានដំឡើងដោយបុគ្គលឬអង្គការដែល GVC មិនមានការគ្រប់គ្រង។ GVC មិនផ្តល់នូវការតំណាងណាមួយឬការទទួលខុសត្រូវចំពោះភាពត្រឹមត្រូវឬទិដ្ឋភាពផ្សេងៗទៀតនៃព័ត៌មានដែលមាននៅលើគេហទំព័របែបនេះ។ តំណភ្ជាប់ ​​(link) ទៅកាន់គេហទំព័រភាគីទីបីមិនត្រូវបានបកស្រាយជាទំរង់សុពលភាពណាមួយដោយមិនមាន GVC ឬភាគីទីបីដែលជាប់ពាក់ព័ន្ធនៃផលិតផល ឬសេវាកម្មរបស់អ្នកដទៃឬភាគីទីបីដែលជាប់ពាក់ព័ន្ធទេ។ GVC មិនផ្តល់សេចក្តីថ្លែងការណ៍ឬការធានាទាក់ទងនឹងការប្រើប្រាស់ឬការថតចម្លងទិន្នន័យអ្នកប្រើប្រាស់ដោយគេហទំព័រភាគីទីបីឡើយ។ យើងសូមអញ្ជើញអ្នកប្រើទាំងឡាយពិនិត្យយ៉ាងហ្មត់ចត់នូវគោលនយោបាយស្តីអំពីភាពឯកជនដែលជាប់ទាក់ទងគេហទំព័រភាគីទីបី ដើម្បីទទួលបានការយល់ដឹងពេញលេញអំពីការថែរក្សាទិន្នន័យផ្ទាល់ខ្លួនរបស់ពួកគេ។

ការអភិរក្សទិន្នន័យ

រាល់ទិន្នន័យផ្ទាល់ខ្លួនដែលបានផ្តល់តាមរយៈវេបសាយនឹងត្រូវរក្សាទុកក្នុងរយៈពេលមួយដែលចាំបាច់សម្រាប់ការបំពេញសេចក្តីស្នើសុំពេញលេញ ឬអាស្រ័យទៅលើការអនុវត្តន៍កាតព្វកិច្ចដែលបានបង្កើតឡើងរវាងភាគីទាំងឡាយដោយមិនប៉ះពាល់ដល់សិទ្ធិបុគ្គលក្នុងការដកសេចក្តីព្រមព្រៀងរបស់ខ្លួននៅពេលណាមួយក៏បាន។

សិទ្ធិអ្នកផ្តល់ទិន្នន័យ

អនុលោមតាមបទបញ្ជារបស់សហភាពអឺរ៉ុប ៦៧៩/២០១៦ សិទ្ធិអ្នកផ្តល់ទិន្នន័យ
គឺជាសិទ្ធិក្នុងការស្នើសុំការចូលទៅមើលទិន្នន័យផ្ទាល់ខ្លួនរបស់ពួកគេពីអ្នកគ្រប់គ្រងទិន្នន័យ (មាត្រា ១៥) ការកែតម្រូវទិន្នន័យ (មាត្រា ១៦) ការលុបចោលទិន្នន័យ (មាត្រា ១៧) ឬសំរាប់ការប្រើប្រាស់ទិន្នន័យដែលមានកំណត់ (មាត្រា ១៨) សិទ្ធិក្នុងការចល័តទិន្នន័យ (មាត្រា ២០) ឬដើម្បីប្រឆាំងនឹងការប្រើទិន្នន័យ (មាត្រា ២១) និងសិទ្ធិមិនត្រូវ អាស្រ័យលើការសម្រេចចិត្តដែលបានធ្វើឡើងដោយផ្អែកលើប្រព័ន្ធស្វ័យប្រវត្តិកម្ម រួមទាំងការបង្កើតប្រវត្តិរូបដែលអាចប៉ះពាល់ដល់អ្នកពាក់ព័ន្ធ ឬដែលអាចមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើមនុស្សរបស់ពួកគេ (មាត្រា ២២) ។ ប្រសិនបើការប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនផ្អែកលើការយល់ព្រមជាក់លាក់ដែលអ្នកបានផ្តល់ឱ្យស្របតាមមាត្រា ៧ កថាខ័ណ្ឌទី ៣ នៃបទបញ្ញត្តិ អ្នកមានសិទ្ធិឈប់ជាវ(unsubscribe) ឬលុបចោលការព្រមព្រៀងរបស់អ្នកក្នុងការទទួលយកការទំនាក់ទំនងនិងការធ្វើបច្ចុប្បន្នភាពសម្រាប់គោលបំណងទីផ្សារនិងពាណិជ្ជកម្ម។ អ្នកក៏មានសិទិ្ធដាក់ពាក្យបណ្តឹងទៅអាជ្ញាធរមានសមត្ថកិច្ច (មាត្រា ៧៧ នៃច្បាប់នេះ) ប្រសិនបើអ្នកជឿជាក់ថាការប្រើទិន្នន័យរបស់អ្នកគ្រប់គ្រងទិន្នន័យគឺមិនស្របតាមទេ។ សំណើទាំងអស់អាចលើកទៅកាន់អ្នកត្រួតពិនិត្យទិន្នន័យដោយសរសេរទៅកាន់  [email protected]

ការផ្លាស់ប្តូរគោលការណ៍

GVC រក្សាសិទ្ធិផ្លាស់ប្តូរគោលការណ៍នេះបើចាំបាច់។

គោលនយោបាយខូឃីស៍ (COOKIE POLICY)

របៀបដែលយើងប្រើខូឃីស៍

ខូឃីស៍គឺជាខ្សែអក្សរតូចៗនៃអត្ថបទដែលកម្មវិធីរុករក(browswer)កត់ត្រានៅពេលអ្នកប្រើចូលមើលគេហទំព័រណាមួយរួមទាំងគេហទំព័ររបស់យើង។ ខូឃីស៍ត្រូវបានប្រើជាទូទៅដោយវេបសាយដើម្បីសំរួលដល់ការប្រើប្រាស់អ៊ិនធឺណិតរបស់អ្នកប្រើ អនុញ្ញាតឱ្យគេហទំព័រទទួលស្គាល់ពួកគេទាំងក្នុងអំឡុងពេលប្រើប្រាស់ (ដោយប្រើខូឃីស៍ “ដោយពេល (session)” ដែលនឹងត្រូវបានលុបបន្ទាប់ពីកម្មវិធីរុករក(brower)ត្រូវបានបិទ) និងសម្រាប់ការប្រើប្រាស់តាមដានច្រើនលើក ដោយប្រើ ” ខូឃីស៍អចិន្ត្រៃ(permanent) “។

ដើម្បីស្វែងយល់បន្ថែមអំពីខូឃីស៍សូមចូលទៅកាន់គេហទំព័រដែលនៅក្នុងទីតាំងរបស់លោកអ្នក:​​

ប្រព័ន្ធទូទៅដែលអនុវត្តដោយអាជ្ញាធរដែលគ្រប់គ្រងទៅលើភាពឯកជន (GU លេខ​១២៦ ថ្ងៃទី ៣ ខែមិថុនាឆ្នាំ ២០១៤) កំណត់ខូឃីស៍ពីរប្រភេទ:

  • ខូឃីស៍បច្ចេកទេស (Technical cookies) – ត្រូវបានប្រើដើម្បីអនុញ្ញាតឱ្យមានទំនាក់ទំនង ការស្នើសុំសេវាកម្មដោយអតិថិជន ឬទិន្នន័យទាក់ទងនឹងការប្រើគេហទំព័រដើម្បីភាពលំអិត។
  • ខូឃីស៍ប្រវត្តិរូប​ (profiling cookies) – ត្រូវបានគេប្រើដើម្បីកត់ត្រាឥរិយាបថរបស់អ្នកប្រើនិងចំណង់ចំណូលចិត្តដែលពួកគេបង្ហាញដើម្បីបញ្ជូនពួកគេនូវសម្ភារៈផ្សព្វផ្សាយដែលមានលក្ខណៈសមស្របនឹងចំនង់ចំនូលចិត្តរបស់ពួកគេ។

ទាក់ទងនឹងប្រព័ន្ធដែលបានរៀបរាប់ខាងលើ MIGRA-INFO.ORG ប្រើប្រភេទខូឃីស៍ដូចខាងក្រោម:

  • ខូឃីស៍ចាំបាច់ (Essential cookies)
    ខូឃីស៍ “ចាំបាច់” គឺជាខូឃីស៍ដែលសំខាន់សម្រាប់អនុញ្ញាតិឱ្យមុខងារទាំងឡាយដំណើរការ។ មុខងារមួយចំនួនរបស់ MIGRA-INFO.ORG មិនអាចដំណើរការបានទេបើគ្មានការប្រើប្រាស់ខូឃីស៍ទាំងនោះទេ ដូច្នេះមិនត្រឹមតែបទពិសោធរបស់អ្នកប្រើត្រូវពឹងផ្អែកលើពួកគេតែប៉ុណ្ណោះទេប៉ុន្តែត្រូវពឹងទៅលើការជ្រោមជ្រែងពីគេហទំព័រផ្ទាល់ផងដែរ។ ខូឃីស៍ចាំបាច់​ (essential cookies)ទាំងនេះសំខាន់សម្រាប់ការប្រើប្រាស់វេបសាយត្រូវបានលើកលែងដោយពុំចាំបាច់ធ្វើការទំនាក់ទំនងទៅកាន់អ្នកប្រើប្រាស់ដោយអនុលោមតាមបទបញ្ជារបស់សហភាពអឺរ៉ុប ទោះជាយ៉ាងណាក៏ដោយយើងចង់ឱ្យអ្នកយល់ដឹងពេញលេញអំពីព័ត៌មានដែលទាក់ទង។
  • ខូឃីស៍បច្ចេកទេស (technical cookies)
    ខូឃីស៍ទាំងនេះអនុញ្ញាតឱ្យផ្នែកខ្លះនៃគេហទំព័រដំណើរការ។ គោលបំណងរបស់ពួកគេគឺដើម្បីរក្សាភាពសកម្មមួយរវាងអ្នកប្រើនិងគេហទំព័រ ខណៈពេលដែលអ្នកប្រើអាចជ្រើសរើសនូវភាសាដែលខ្លួនពេញចិត្ត ។ ពួកវាត្រូវបានចងចាំដោយកម្មវិធីរុករក (browser) ទោះជាយ៉ាងណាក៏ដោយយើងអាចលុបឬធ្វើឱ្យការចងចាំអសកម្មបាន។ នេះនឹងធ្វើឱ្យស្របទៅតាមមុខងារនៃសេវាកម្មជាក់លាក់នៃគេហទំព័រ។ ការព្រមព្រៀងរបស់អ្នកប្រើប្រាស់មិនចាំបាច់សម្រាប់ការប្រើប្រាស់ខូឃីស៍ទាំងនេះទេ។
  • ការវិភាគ 
    Google Analytics គឺជាឧបករណ៍វិភាគបណ្ដាញវេបសាយដោយឥតគិតថ្លៃពី Google ដែលអនុញ្ញាតឱ្យប្រមូលព័ត៌មានទាក់ទងនឹងសកម្មភាពអ៊ីនធឺណិតដូចជាគេហទំព័រដែលបានចូលមើល ការចំណាយពេលលើគេហទំព័រ និងរបៀបចូលទៅកាន់គេហទំព័រ។ ទិន្នន័យទាំងនេះកំណត់និន្នាការរបស់គេហទំព័រដោយមិនចាំបាច់កំណត់អត្តសញ្ញាណអ្នកប្រើ។ ដើម្បីឱ្យខូឃីស៍(cookies)ទាំងនេះត្រូវបានប្រើ អ្នកប្រើត្រូវផ្តល់ការយល់ព្រមរបស់ពួកគេដោយគ្រាន់តែបន្តសកម្មភាពអ៊ិនធឺណិតរបស់ពួកគេនៅលើគេហទំព័រដោយចុចផ្នែកខាងក្រៅផ្ទាំងបដាដែលលេចឡើងនៅលើ MIGRA-INFO.ORG នៅពេលចូលមើលលើកដំបូង។ Google Analytics ប្រើខូឃីស៍ផ្ទាល់របស់ខ្លួន។ អ្នកអាចស្វែងយល់បន្ថែមអំពីគោលការណ៍ស្តីអំពីភាពឯកជនរបស់ Google ។ យើងអាចបិទការប្រើ Google Analytics នៅលើគេហទំព័ររបស់យើងបានដោយការទាញយកនិងដំឡើងកម្មវិធីជំនួយកម្មវិធីរុករកដែលមានតំណ(link)ដូចខាងក្រោមនេះ
  • ខូឃីស៍កំណត់ប្រវត្តិរូប (profiling cookies)
    ទាំងនេះគឺជាខូឃីស៍ភាគីទីបីដែលអនុញ្ញាតឱ្យព័ត៌មានអំពីចំណង់ចំណូលចិត្តរបស់អ្នកប្រើត្រូវបានប្រមូលខណៈពេលដែលពួកគេកំពុងប្រើអ៊ីនធឺណែត​ និងការកត់ត្រានៅពេលដែលផ្ទាំងផ្សាយពាណិជ្ជកម្មត្រូវបានមើលឃើញ វាអាចដឹងពីប្រតិកម្មអ្នកប្រើ និងសកម្មភាពជាបន្តបន្ទាប់របស់ពួកគេនិងវាយតម្លៃចំណូលនៃយុទ្ធនាការទីផ្សារ។ ចំពោះគោលនយោបាយភាពឯកជនរបស់ Google ដែលមានព័ត៌មានបន្ថែមអាចរកបានតាមតំណនេះ។​​

វិធីទប់ស្កាត់ការប្រើប្រាស់ខូឃីស៍

ទាក់ទងនឹងខូឃីស៍ភាគីទីបីដែលបានប្រើដោយគេហទំព័រនេះយើងសូមបញ្ជូនអ្នកប្រើទៅកាន់គោលនយោបាយរបស់អ្នកផ្តល់សេវាតាមរយៈតំណខាងលើសម្រាប់ព័ត៌មានអំពីការបិទដំណើរការ។

វិធីសាស្ត្រមួយផ្សេងទៀតសម្រាប់ការគ្រប់គ្រងខូឃីស៍គឺដើម្បីកែប្រែការកំណត់របស់កម្មវិធីរុករកដែលបានប្រើ (browser’s settings)។ កម្មវិធីរុករកលើអ៊ីនធឺណិតភាគច្រើនត្រូវបានកំនត់ដោយ Default ដើម្បីទទួលយកខូឃីស៍។ ទោះជាយ៉ាងណាក៏ដោយវាអាចបិទការប្រើរបស់ពួកគេឬសម្រេចចិត្តថាតើអាចនិងមិនអាចប្រើបាន។ តំណខាងក្រោមនេះគឺដើម្បីចូលទៅកាន់គេហទំព័រដែលរៀបរាប់ពីវិធីគ្រប់គ្រងខូឃីស៍នៅលើកម្មវិធីរុករកដែលត្រូវប្រើជាទូទៅបំផុត:

យើងរំលឹកអ្នកប្រើថាការបិទដំណើរការខូឃីស៍សកម្មភាពអ៊ីនធឺណិតឬមុខងារខូឃីស៍អាចរារាំងសេវាកម្មដែលយើងផ្តល់ឬខ្លឹមសារនៃគេហទំព័រនេះ។

ល័ក្ខខ័ណ្ឌនៃការប្រើប្រាស់គេហទំព័រនិងការរក្សាសិទ្ធ

GVC ជាម្ចាស់គេហទំព័រដែលធ្វើបច្ចុប្បន្នភាពនិងគ្រប់គ្រងដោយស្វ័យភាព។
ឯកសារ រូបភាព តួអក្សរ ការងារសិល្បៈ ក្រាហ្វិក កម្មវិធី និងមាតិកាវែបសាយផ្សេងទៀតនិងកូដទាំងអស់និងទ្រង់ទ្រាយនៃការសរសេរក្នុងការអនុវត្តរបស់គេហទំព័រគឺជាកម្មសិទ្ធិរបស់ GVC ឬស្ថិតនៅក្រោមសិទ្ធិផ្ដាច់មុខនៃការអនុវត្តរបស់ GVC ។​

សម្ភារៈដែលមានក្នុងគេហទំព័រត្រូវបានការពារដោយច្បាប់រក្សាសិទ្ធិ។ ការប្រើប្រាស់វែបសាយនេះគឺគ្រាន់តែជាលក្ខណៈបុគ្គលប៉ុណ្ណោះនិងមិនមែនដើម្បីពាណិជ្ជកម្មឡើយ។ ចំពោះហេតុផលនេះវាត្រូវបានហាមឃាត់មិនអោយចម្លង កែសម្រួល បញ្ចូលអ្វីមួយឡើងឬទាញយក ចែកចាយមាតិការឬឈ្មោះស្លាកយីហោនៃគេហទំព័រនេះទៅឱ្យភាគីទីបីក្នុងគោលបំណងពាណិជ្ជកម្មឬអ្វីៗផ្សេងទៀតឡើយ។ អ្នកប្រើត្រូវប្រើក្នុងហេតុផលផ្ទាល់ខ្លួនឬក្នុងន័យវិជ្ជាជីវៈដែលមិនមែនជាការធ្វើពាណិជ្ជកម្មណាមួយទេ អាចទាញយកអត្ថបទឬមាតិកាវែបសាយផ្សេងទៀតនិងចែកចាយពួកគេតាមរយៈបណ្តាញវេបសាយដោយបោះពុម្ពជាមួយប្រភពឯកសារយោងច្បាស់លាស់នៅពេលដែលពួកគេធ្វើដូច្នេះ។

គេហទំព័រនេះអាចផ្តល់នូវតំណភ្ជាប់ទៅកាន់អង្គភាពឬក្រុមហ៊ុនផ្សេងទៀត GVC មិនអាចទទួលខុសត្រូវចំពោះ មាតិកា ផលិតផលនិងសេវាកម្ម ក៏ដូចជាការខូចខាតឬការបាត់បង់ណាមួយដែលអាចកើតចេញពីការប្រើប្រាស់របស់ពួកគេ។ GVC មិនទទួលខុសត្រូវចំពោះវិធីសាស្រ្តឬគោលបំណងនៃការប្រមូលនិងការរក្សាទិន្នន័យផ្ទាល់ខ្លួនដោយភាគីទីបីបែបនេះឡើយ។​

GVC មិនត្រូវបានទទួលខុសត្រូវចំពោះការខូចខាតគ្រប់ប្រភេទដែលទាញយកពីការចូលប្រើឬមិនចូលប្រើគេហទំព័រនេះនិងមាតិការបស់វាឡើយ។

 

ពត៌មាន
និងព្រឹត្តិការណ៍ផ្សេងៗមើលទាំងស្រុង

 

 

ការប្រែប្រួលអាកាសធាតុ ការធ្វើចំណាកស្រុក និងសុខភាពសាធារណៈ គឺជាចំណុច គន្លឹះក្នុងការកំណត់បញ្ហា នៃពេលវេលារបស់យើង។

ការប្រែប្រួលអាកាសធាតុ ការធ្វើចំណាកស្រុក និងសុខភាពសាធារណៈ គឺជាចំណុច គន្លឹះក្នុងការកំណត់បញ្ហា នៃពេលវេលារបស់យើង។

ព្រះរាជាណាចក្រកម្ពុជាស្ថិតក្នុងចំណោមប្រទេសដែលទទួលខុសត្រូវតិចតួចបំផុតចំពោះការប្រែប្រួលអាកាសធាតុនៅទូទាំងពិភពលោក ... អានបន្ថែម

ជំនួយស្ម័គ្រចិត្តរបស់សហភាពអឺរ៉ុបគាំទ្រសហគមន៍ដែលត្រូវការជំនួយ

ជំនួយស្ម័គ្រចិត្តរបស់សហភាពអឺរ៉ុបគាំទ្រសហគមន៍ដែលត្រូវការជំនួយ

កូវីដ -១៩ បង្កើតបានជាការគំរាមកំហែងថ្មីមួយដែលធ្វើឱ្យស្ថានភាពសេដ្ឋកិច្ច សន្តិសុខស្បៀង ... អានបន្ថែម

ប្រទេសថៃនឹងជួយធ្វើអោយមានភាពងាយស្រួលដល់ពលករចំណាកស្រុកស្របច្បាប់តាមរយះបច្ចេកវិទ្យា។

ប្រទេសថៃនឹងជួយធ្វើអោយមានភាពងាយស្រួលដល់ពលករចំណាកស្រុកស្របច្បាប់តាមរយះបច្ចេកវិទ្យា។

ប្រទេសថៃបាននិងកំពុងប្រើជំនួយបច្ចេកវិទ្យាម្តងទៀតក្នុងការផ្តល់បណ្ណ័អនុញ្ញាតិអោយធ្វើការងារ ... អានបន្ថែម

អ្នកសរសេរប្លុក Faces to Hearts ធ្វើទស្សនកិច្ចមកកាន់គម្រោង Migra Action

អ្នកសរសេរប្លុក Faces to Hearts ធ្វើទស្សនកិច្ចមកកាន់គម្រោង Migra Action

លោកស្រី Lauren Kana Chan ជាអ្នកសរសេរប្លុកនិងជាអ្នកនិទានរឿងជនជាតិជប៉ុន បានមកទស្សនាគម្រោង Migra Action នៅក្នុងខេត្តសៀមរាប។ គាត់បានចូលរួមជាមួយក្រុមជួយខ្លួនឯង និងសហគមន៍ក្នុងតំបន់ ហើយបានចែករំលែកគន្លឹះខ្លះៗក្នុងការធ្វើបទសម្ភាសន៍ជាមួយក្រុមអប់រំមិត្តវ័យក្មេង (Peer Educators)។ អានបន្ថែម