មីក រាយថ៍ MIG-RIGHT

គម្រោង MIG-RIGHT គឺជាគម្រោងផ្តោតលើការធ្វើពលករទេសន្តប្រវេសន៍ ដែលបានអនុវត្តនៅក្នុងប្រទេសកម្ពុជានិងប្រទេសថៃ។ វាជាគម្រោងទីបីនៅក្នុងគម្រោងទេសន្តប្រវេសន៍ដ៏ទៃទៀត វាផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការឆ្លងដែន ដើម្បីការពារពលករប្រវេសន៍កម្ពុជានៅក្នុងប្រទេសថៃ។ វាជួយគាំទ្រដល់អាជ្ញាធរនៃប្រទេសទាំងពីរនៅកម្រិតខុសៗគ្នាពី ថ្នាក់ស្រុកទៅតំបន់អាស៊ាន ដោយមានសកម្មភាពបណ្តុះបណ្តាល និងបណ្តាញ ដើម្បីលើកកម្ពស់គោលនយោបាយនិងបទបញ្ជាសមស្របសម្រាប់បង្ការនិងការពារជនរងគ្រោះ។

សិទ្ធ លើកកម្ពស់ការយល់ដឹងអំពីសិទ្ធិរបស់ពួកគេក្នុងចំណោមពលករទេសន្តប្រវេសន៍កម្ពុជា និងការអនុវត្តការធ្វើចំណាកស្រុកមានសុវត្ថិភាព។ ការធានាឱ្យបានធ្វើអោយអ្នកទទួលផលយល់ដឹងអំពីហានិភ័យដែលទាក់ទងទៅនឹងការធ្វើចំណាកស្រុកដែលខុសច្បាប់។

ការគោរព ការជូនដំណឹងអំពីឧបករណ៍ច្បាប់បច្ចុប្បន្ន ដើម្បីប្រយុទ្ធប្រឆាំងនឹងការធ្វើចំណាកស្រុកដែលខុសច្បាប់​ ការកេងប្រវ័ញ្ចពលកម្មនិងការជួញដូរមនុស្ស និងដើម្បីការពារពលករទេសន្តប្រវេសន៍ ពង្រឹងសមត្ថភាពរបស់អាជ្ញាធរកម្ពុជានិងថៃក្នុងការអនុវត្តន៍ច្បាប់។

សេចក្តីថ្លៃថ្នូរ លើកកម្ពស់សិទ្ធិនិងការគោរពដល់សាធារណជន។ លើកកំពស់ការយល់ដឹងក្នុងចំណោមស្ថាប័នសហភាពអឺរ៉ុបនិងអាស៊ាន ស្តីពីការជួញដូរមនុស្ស និងកេងប្រវ័ញ្ចកម្លាំងពលកម្ម។ផ្តល់អំណាចដល់អង្គការសង្គមស៊ីវិល និងអង្គការមិនមែនរដ្ឋាភិបាល ដើម្បីតស៊ូមតិដើម្បីសិទ្ធិសម្រាប់ពលករទេសន្តប្រវេសន៍។

តាមរយៈវិធីសាស្រ្តនៃគម្រោងមុនៗ គម្រោង MIG-RIGHT ធ្វើសកម្មភាពឆ្លើយតបសហគមន៍ តាមរយៈក្រុមជួយខ្លួនឯងទៅក្នុងចំនោមពលករទេសន្តប្រវេសន៍ និងការកំណត់អត្តសញ្ញាណទូតសុឆន្ទៈសង្គម ពង្រឹងអង្គការសង្គមស៊ីវិលនៅក្នុងសកម្មភាពឃ្លាំមើលសិទ្ធិនិងតស៊ូមតិ និងបង្កើនការយល់ដឹងជាសាធារណៈអំពីសិទ្ធិរបស់ពលករទេសន្តប្រវេសន៍តាមរយៈការយុទ្ធនាការនៃការធ្វើទំនាក់ទំនង ។

ទាញយក ឯកសារគម្រោង

សូមចុចនៅទីនេះដើម្បីទាញយក លំអិតគម្រោង MIG-RIGHT Project Description

ទាញយក សលាកបត្រព័ត៌មាន គម្រោង (Factsheet)

សូមចុចនៅទីនេះដើម្បីទាញយក សលាកបត្រព័ត៌មាន គម្រោង

ទាញយកខិត្តប័ណ្ណ ជាភាសាអង់គ្លេស

សូមចុចនៅទីនេះដើម្បី ទាញយកខិត្តប័ណ្ណ ជាភាសាអង់គ្លេស

MIG-RIGHT​ មីក រាយថ៍

គាំទ្រនិងការតស៊ូមតិសំរាប់សិទ្ធិរបស់ពលករទេសន្តប្រវេសន៍កម្ពុជានៅប្រទេសថៃទប់ស្កាត់ការរំលោភ និងការជួញដូរមនុស្ស(EIDHR / 2016 / 376-943)

តំបន់គោលដៅ:

ខេត្តចំនួនបីក្នុងប្រទេសកម្ពុជា គឺខេត្តសៀមរាប បាត់ដំបង និងកោះកុងនិងខេត្តពីរនៅប្រទេសថៃ គឺខេត្តត្រាត និងសាមុតប្រាកាន។

អ្នកទទួលបានអត្ថប្រយោជន៍៖

គម្រោងមានបំនងកំណត់គោលដៅអោយបានដល់អ្នកទទួលផលចំនួន 750.000 នាក់ជាពិសេសគឺ:

  • ជនរងគ្រោះពលករទេសន្តប្រវេសន៍កម្ពុជា ឬជនរងគ្រោះដោយសារការជួញដូរមនុស្ស និងកេងប្រវ័ញ្ចពលកម្មដែលជាសក្តារនុពល។
  • អង្គការមិនមែនរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលនៅប្រទេសកម្ពុជានិងថៃ អ្នកតំណាងនិយោជកថៃ សាលារៀន
  • អាជ្ញាធរមូលដ្ឋាននិងថ្នាក់ជាតិនៃប្រទេសគោលដៅទាំងពីរ។
  • ប្រទេសសមាជិកអាស៊ាន
  • សាធារណជនទូទៅនៃតំបន់គោលដៅ

រយៈពេលនៃគំរោង៖

មករា 2017 – ធ្នូ 2019

ដៃគូគំរោង:

GVC Onlus (អង្គការដឹកនាំ)
អង្គការដៃគូ៖ អង្គការជំនួយផ្លូវច្បាប់កុមារ និងស្រ្តី (កម្ពុជា) និង មូលនិធិជំនួយសិទ្ធិនៅប្រទេសថៃ (ថៃ)
គម្រោងនេះត្រូវបានបង្កើតឡើងដោយមានការសម្របសម្រួលពីគណៈកម្មាធិការជាតិប្រឆាំងការជួញដូរមនុស្ស

អ្នកផ្តល់ជំនួយគម្រោង៖
គម្រោងនេះត្រូវបានសហហិរញ្ញប្បទានដោយសហភាពអឺរ៉ុបនៅក្នុងបរិធានអឺរ៉ុបសម្រាប់លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស។

 

ពត៌មាន
និងព្រឹត្តិការណ៍ផ្សេងៗមើលទាំងស្រុង

 

 

ប្រទេសថៃនឹងជួយធ្វើអោយមានភាពងាយស្រួលដល់ពលករចំណាកស្រុកស្របច្បាប់តាមរយះបច្ចេកវិទ្យា។

ប្រទេសថៃនឹងជួយធ្វើអោយមានភាពងាយស្រួលដល់ពលករចំណាកស្រុកស្របច្បាប់តាមរយះបច្ចេកវិទ្យា។

ប្រទេសថៃបាននិងកំពុងប្រើជំនួយបច្ចេកវិទ្យាម្តងទៀតក្នុងការ […] អានបន្ថែម

អ្នកសរសេរប្លុក Faces to Hearts ធ្វើទស្សនកិច្ចមកកាន់គម្រោង Migra Action

អ្នកសរសេរប្លុក Faces to Hearts ធ្វើទស្សនកិច្ចមកកាន់គម្រោង Migra Action

លោកស្រី Lauren Kana Chan ជាអ្នកសរសេរប្លុកនិងជាអ្នកនិទានរឿងជនជាតិជប៉ុន បានមកទស្សនាគម្រោង Migra Action ... អានបន្ថែម

ប្រទេសថៃបានផ្តល់សច្ចាប័នលើការងាររបស់អង្គការ ពលកម្មអន្តរជាតិក្នុងអនុសញ្ញានេសាទលេខ ១៨៨

ប្រទេសថៃបានផ្តល់សច្ចាប័នលើការងាររបស់អង្គការ ពលកម្មអន្តរជាតិក្នុងអនុសញ្ញានេសាទលេខ ១៨៨

នៅថ្ងៃទី ៣០ ខែមករា រាជរដ្ឋាភិបាលថៃបានប្រកាសពីការផ្ដល់សច្ចាប័នលើអនុសញ្ញាលេខ ១៨៨ របស់អង្គការពលកម្មអន្តរជាតិ (ILO) ... អានបន្ថែម

លិខិតសរសើរជូនអង្គការ GVC នៅខេត្តឧត្តរមានជ័យ

លិខិតសរសើរជូនអង្គការ GVC នៅខេត្តឧត្តរមានជ័យ

អង្គការ GVC បានទទួលលិខិតសរសើរមួយពីអភិបាលខេត្តឧត្តរមានជ័យសម្រាប់កិច្ចខិតខំប្រឹងប្រែង ... អានបន្ថែម