មីក្រា សេហ្វ

មីក្រា សេហ្វ (MIGRA-SAFE)

គឺជាគម្រោងដំបូងស្តីពីការធ្វើចំណាកស្រុកដែលគ្រប់គ្រងដោយ GVC និងដៃគូរបស់ខ្លួនគឺអង្គការ PPS, CWCC និងក្រសួងកិច្ចការនារីនៅក្នុងប្រទេសកម្ពុជា។ គម្រោងនេះមានគោលបំណងលើកកម្ពស់ការធ្វើចំណាកស្រុកដោយកម្លាំងពលកម្មនៅតាមភូមិនានានៅក្នុងប្រទេសកម្ពុជាដោយមានគោលបំណងខ្ពស់បំផុតក្នុងការការពារសិទ្ធិរបស់ពលករទេសន្តប្រវេសន៍កម្ពុជាជាពិសេសស្ត្រីនិងកុមារ និងកាត់បន្ថយភាពងាយរងគ្រោះរបស់ពួកគេចំពោះការកេងប្រវ័ញ្ចពលកម្មនិងការជួញដូរមនុស្ស។

សកម្មភាពរបស់គម្រោងមានច្រើនរាប់បញ្ចូលទាំងការបង្កើតក្រុមគាំទ្រ ក្រុមជួយខ្លួនឯងចំនួន ៤៥ក្រុមដែលមានការប្រជុំប្រចាំខែ និងក្រុមសន្សំប្រាក់ចំនួន ៩ក្រុម ដែលមានសមាជិកស្រ្តីជាង ៥៦០ នាក់ចូលរួមក្នុងសកម្មភាពសន្សំប្រាក់ត្រូវបានបណ្តុះបណ្តាលលើការប្រើប្រាស់ប្រាក់បញ្ញើនិងប្រាក់ចំណូលពីកសិកម្មប្រកបដោយប្រសិទ្ធភាព។ លើសពីនេះទៅទៀតការអភិវឌ្ឍន៍នៃយុទ្ធនាការទំនាក់ទំនងនិងសម្ភារៈ ក្រុមអ្នកពាក់ព័ន្ធចំនួន៩ក្រុមសម្រាប់កិច្ចពិភាក្សាក្នុងតំបន់ និងការសម្របសម្រួលលើការធ្វើចំណាកស្រុកនិងផ្សេងៗទៀត។

ធាតុច្នៃប្រឌិតនៃគម្រោងនេះគឺកិច្ចសហប្រតិបត្តិការជាមួយអង្គការហ្វារពន្លឺសិល្បៈ ដែលបានបង្កើតសិក្ខាសាលាស្តីពីការធ្វើទេសន្តប្រវេសន៍ និងបានរៀបចំព្រឹត្តិការណ៍ទាំងនោះនៅក្នុងភូមិចំនួន ៤៥ នៅតាមបណ្តាខេត្តបន្ទាយមានជ័យបាត់ដំបង និងសៀមរាប។ ចំនួនអ្នកទៅចូលរួមក្នុងព្រឹត្តិការណ៍នេះគឺអស្ចារ្យ ជាមធ្យមមានមនុស្សពី ៤០០ ទៅ ៦០០ នាក់បានទៅមើលកម្មវិធីនីមួយៗ។

ទាញយកឯកសារគម្រោង

សូមចុចនៅទីនេះដើម្បីទាញយកឯកសាររបស់គម្រោង

MIGRA-SAFEមីក្រា សេហ្វ

ការធ្វើចំណាកស្រុកដោយសុវត្ថិភាពសម្រាប់ពលករទេសន្តប្រវេសន៍កម្ពុជា ដែលងាយរងគ្រោះនៅក្នុងប្រទេសថៃ (DCI-MIGR/2012/282-889)

តំបន់គោលដៅ៖

មានឃុំចំនួន ៤៥ នៅក្នុងខេត្ដចំនួន៣នៅក្នុងប្រទេសកម្ពុជាដូចជាខេត្តបន្ទាយមានជ័យ ខេត្ដបាត់ដំបង និង ខេត្តសៀមរាប

អ្នកទទួលបានអត្ថប្រយោជន៍៖

បានទៅដល់ជនចំណាកស្រុកដែលជាសក្ដានុពលចំនួន ៦០.០០០ នាក់ និងក្រុមគ្រួសាររបស់ពួកគេ

រយៈពេលនៃគំរោង៖

វិច្ឆិកា ២០១៣ – តុលា ២០១៦

ដៃគូគំរោង

GVC Onlus (leading organization)
GVC​ Onlus (អង្គការដឹកនាំ)
អង្គការដៃគូ៖ អង្គការហ្វារពន្លឺសិល្បៈ (នៅបាត់ដំបង) និងមជ្ឈមណ្ឌលដើម្បីជួយស្រ្តីមានវិបត្តិ (ខេត្តបន្ទាយមានជ័យ) និងសហការជាមួយក្រសួងកិច្ចការនារី
International partner: 2050
ដៃគូអន្តរជាតិ: ២០៥០

អ្នកផ្តល់ជំនួយគម្រោង:
គណៈកម្មាធិការអឺរ៉ុប,ស្ថានទូតបារាំងប្រចាំរាជធានីភ្នំពេញ, អូតតូពឺម៉ាលីជីសាវ៉ាដេសេ, រីជីអូនីអេមីលៀរៀរម៉ាណា និង មូលនិធិឯកជន។

 

ពត៌មាន
និងព្រឹត្តិការណ៍ផ្សេងៗមើលទាំងស្រុង

 

 

ប្រទេសថៃនឹងជួយធ្វើអោយមានភាពងាយស្រួលដល់ពលករចំណាកស្រុកស្របច្បាប់តាមរយះបច្ចេកវិទ្យា។

ប្រទេសថៃនឹងជួយធ្វើអោយមានភាពងាយស្រួលដល់ពលករចំណាកស្រុកស្របច្បាប់តាមរយះបច្ចេកវិទ្យា។

ប្រទេសថៃបាននិងកំពុងប្រើជំនួយបច្ចេកវិទ្យាម្តងទៀតក្នុងការ […] អានបន្ថែម

អ្នកសរសេរប្លុក Faces to Hearts ធ្វើទស្សនកិច្ចមកកាន់គម្រោង Migra Action

អ្នកសរសេរប្លុក Faces to Hearts ធ្វើទស្សនកិច្ចមកកាន់គម្រោង Migra Action

លោកស្រី Lauren Kana Chan ជាអ្នកសរសេរប្លុកនិងជាអ្នកនិទានរឿងជនជាតិជប៉ុន បានមកទស្សនាគម្រោង Migra Action ... អានបន្ថែម

ប្រទេសថៃបានផ្តល់សច្ចាប័នលើការងាររបស់អង្គការ ពលកម្មអន្តរជាតិក្នុងអនុសញ្ញានេសាទលេខ ១៨៨

ប្រទេសថៃបានផ្តល់សច្ចាប័នលើការងាររបស់អង្គការ ពលកម្មអន្តរជាតិក្នុងអនុសញ្ញានេសាទលេខ ១៨៨

នៅថ្ងៃទី ៣០ ខែមករា រាជរដ្ឋាភិបាលថៃបានប្រកាសពីការផ្ដល់សច្ចាប័នលើអនុសញ្ញាលេខ ១៨៨ របស់អង្គការពលកម្មអន្តរជាតិ (ILO) ... អានបន្ថែម

លិខិតសរសើរជូនអង្គការ GVC នៅខេត្តឧត្តរមានជ័យ

លិខិតសរសើរជូនអង្គការ GVC នៅខេត្តឧត្តរមានជ័យ

អង្គការ GVC បានទទួលលិខិតសរសើរមួយពីអភិបាលខេត្តឧត្តរមានជ័យសម្រាប់កិច្ចខិតខំប្រឹងប្រែង ... អានបន្ថែម